នាថ្ងៃទី ៩ មិថុនា ក្រសួងអប់រំ និងបណ្ដុះបណ្ដាលវៀតណាម បានឲ្យដឹងថា សិស្សទាំង ៨ នាក់ នៃក្រុមជម្រើសជាតិវៀតណាមដែលចូលរួមអូឡាំពិករូបវិទ្យាអាស៊ី  (APhO) ឆ្នាំ ២០២៤ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី សុទ្ធតែទទួលបានមេដាយ។

leftcenterrightdel
សិស្សវៀតណាមដណ្តើមបានមេដាយ ៨ គ្រឿង នៅអូឡាំពិករូបវិទ្យាអាស៊ីឆ្នាំ ២០២៤

ក្នុងនោះ ក្រុម​វៀតណាមទទួលបានមេដាយមាស១ គ្រឿង មេដាយប្រាក់១ គ្រឿង និងមេដាយសំរឹទ្ធ ៦ គ្រឿង។ នេះជាលទ្ធផលល្អបំផុតបើធៀបនឹងឆ្នាំមុន ហើយក្រោយមកច្រើនឆ្នាំក្រុម​វៀតណាមទើបឈ្នះមេដាយមាស។

ជាក់ស្ដែង សិស្ស Than The Cong សិក្សាថ្នាក់ទី ១២ នៃវិទ្យាល័យ Bac Giang ទទួលបានមេដាយមាស។ សិស្ស Ha Duyen Phuc សិក្សាថ្នាក់ទី១២ នៃវិទ្យាល័យ Lam Son ខេត្ដ Thanh Hoa ទទួលបានមេដាយប្រាក់៕

ព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីលើកទី២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីក្រុមចំនួន ២៨ មកពីប្រទេសនិងដែនដីចំនួន ២៧ ដែលមានបេក្ខជនចូលរួមប្រកួតសរុបចំនួន ២០៨ នាក់។ នេះជាព្រឹត្តិការណ៍ APhO លើកដំបូងដែលរៀបចំដោយម៉ាឡេស៊ី និងមានក្រុមចូលរួមច្រើនជាងគេ៕

បកប្រែដោយ Pham Diep