ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅថ្ងៃទី ២៥ និង ២៦ ខែឧសភា ដោយអគ្គនាយកដ្ឋានទេសចរណ៍កូរ៉េខាងត្បូង (KTO) និង ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍កូរ៉េខាងត្បូង ក្នុងក្របខ័ណ្ឌនៃការផ្សព្វផ្សាយ "ឆ្នាំទេសចរណ៍កូរ៉េខាងត្បូង ២០២៣- ២០២៤"​ ។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មានអំពីមហោស្រពទេសចរណ៍កូរ៉េខាងត្បូង

គណៈកម្មាធិការរៀបចំបានជូនដំណឹងថា ព្រឹត្តិការណ៍នេះបានបើកជាផ្លូវការនៅយប់ថ្ងៃទី ២៥ ឧសភា នៅ Ocean City (ខេត្ដ Hung Yen)។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Lee Hak Ju អគ្គនាយករងនៃអគ្គនាយកដ្ឋានទេសចរណ៍កូរ៉េខាងត្បូងឲ្យដឹងថា៖ Korea Travel Festa 2024 ត្រូវបានប្រារព្ធឡើងនៅប្រទេសវៀតណាម ដើម្បីផ្សព្វផ្សាយទេសចរណ៍កូរ៉េខាងត្បូង ដល់ភ្ញៀវទេសចរវៀតណាម។ កម្មវិធីនេះប្រព្រឹត្តទៅក្នុងទ្រង់ទ្រាយធំ និងមានសកម្មភាពជាច្រើន ដោយមានស្តង់ទំនិញ ជាង ៤០ ស្តង់ នៃអង្គភាពទេសចរណ៍ជាច្រើនមកពីប្រទេសវៀតណាម និងកូរ៉េខាងត្បូងដែលនាំមកនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ដល់អ្នកទស្សនា។

leftcenterrightdel
គណៈកម្មការរៀបចំឆ្លើយតបសំណួរពីអ្នកសារព័ត៌មាន

ពិធីនេះមានការចូលរួមពីតារាល្បីៗជាច្រើន K-pop ជាពិសេសក្រុម HIGHLIGHT និងក្រុមរាំ 1MILLION និងក្រុមរាំ Cover The-Acode... ភាគីវៀតណាមក៏មានការចូលរួមពីតារាចម្រៀង Min, Isaac, Tran Ngoc Anh ក្រុម Co La... ជាពិសេស ក្នុងក្របខ័ណ្ឌនៃកម្មវិធី ការប្រកួតរាំ K-pop Cover Dance ក៏នឹងនាំមកនូវការប្រកួតប្រជែងរវាងក្រុមរបាំ និងក្រុមចម្រៀងនៅវៀតណាមផងដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Lee Jae Hoon ប្រធានតំណាងអគ្គនាយដ្ឋានទេសចរកូរ៉េខាងត្បូងប្រចាំវៀតណាម ឲ្យដឹងថា “យើងបានត្រៀមរៀបចំសកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើននៅក្នុងព្រឹត្តិការណ៍នេះ ដោយសង្ឃឹមថា ភ្ញៀវទេសចរនឹងស្វែងរកព័ត៌មានល្អជាច្រើនអំពីទេសចរណ៍​ និងជ្រើសរើសទៅលេងកម្សាន្ដនៅកូរ៉េខាងត្បូងនាពេលអនាគត។  “យើងសង្ឃឹមថា ឆ្នាំនេះ កូរ៉េខាងត្បូងនឹងទទួលស្វាគមន៍ភ្ញៀវទេសចរវៀតណាមចំនួន ៥៥០,០០០ នាក់ ក៏ដូចជាជួយវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត៕

បកប្រែដោយ Thanh Cong