វៀតណាមជាប់ចំណាត់ថ្នាក់ទី៣ ក្នុងបញ្ជីគោលដៅទេសចរណ៍អាស៊ីដែលទាក់ទាញភ្ញៀវទេសចរអឺរ៉ុបជាងគេ ដោយផ្អែកលើការស្វែងរកកន្លែងស្នាក់នៅ។ ព័ត៌មាននេះត្រូវបានប្រកាសដោយក្រុមហ៊ុន Agoda នៅថ្ងៃទី ២៣ ខែឧសភា។

ក្នុងខែមេសា ម៉ាឡេស៊ីមានចំនួនមនុស្សស្វែងរកកើនឡើង ៨៩%។ ប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់ទី២ ដោយមានអត្រាកំណើន ៧១% បើធៀបនឹងឆ្នាំមុន។ ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី ៣ ដោយមានការកើនឡើង ៦៦% ក្នុងការស្វែងរកពីអ្នកទេសចរអឺរ៉ុប។

leftcenterrightdel
រូបថតឧទាហរណ៍ (រូបថត៖ vnanet.vn)

លោក Vu Ngoc Lam នាយកក្រុមហ៊ុន Agoda ប្រចាំប្រទេសវៀតណាម បានឲ្យដឹងថា ការកើនឡើងនៃការស្វែងយល់អំពីទេសចរណ៍វៀតណាមនៅឆ្នាំ២០២៤ បង្ហាញពីការកើនឡើងនៃការទាក់ទាញរបស់វៀតណាមចំពោះភ្ញៀវទេសចរអឺរ៉ុប។ ជាពិសេស ភ្ញៀវទេសចរអឺរ៉ុបកាន់តែច្រើនកំពុងជ្រើសរើសប្រទេសវៀតណាមជាគោលដៅវិស្សមកាលរដូវក្តៅរបស់ពួកគេ។

ប្រទេសមួយចំនួននៅអឺរ៉ុបដែលមានចំនួនអ្នកស្វែងយល់អំពីទេសចរណ៍វៀតណាមច្រើនជាងគេក្នុងខែមេសា រួមមានប្រទេសបារាំង អាល្លឺម៉ង់ អង់គ្លេស ហូឡង់ និងអេស្ប៉ាញ។

ក្នុងនោះ គោលដៅទេសចរណ៍ទាំងបីនៅប្រទេសវៀតណាមដែលភ្ញៀវទេសចរអឺរ៉ុបស្វែងរកច្រើនជាងគេគឺទីក្រុងហូជីមិញ ទីក្រុង Hoi An (ខេត្ត Quang Nam) និងទីក្រុង Nha Trang (ខេត្ត Khanh Hoa)។ គោលដៅទេសចរណ៍ទាំងបីនេះក៏ជាជម្រើសដ៏ល្អសម្រាប់ភ្ញៀវទេសចរដែលចង់មានវិស្សមកាលរដូវក្តៅក្នុងរយៈពេលវែងនៅក្នុងប្រទេសវៀតណាមផងដែរ៕

បកប្រែដោយ Thuy Anh