leftcenterrightdel
ទិដ្ឋភាពនៃពិធីខួបគម្រប់ស្តេច Hung នៅសាធារណរដ្ឋឆែក (រូបថត៖ VOV)

ថ្លែងក្នុងពិធីបើក លោក Chu Minh Khanh ប្រធានសមាគមប្រជាជនខេត្ត Phu Tho នៅសាធារណរដ្ឋឆែក ប្រធានគណៈកម្មាធិការរៀបចំ បានសង្កត់ធ្ងន់ថា ពិធីរំលឹកខួបគម្រប់ស្តេច Hung ឆ្នាំ ២០២៤ ត្រូវបានរៀបចំនៅសាធារណរដ្ឋឆែកយ៉ាង​ឱឡារិក ក៏ជាឱកាសមួយសម្រាប់ប្រជាជន Phu Tho និយាយដោយឡែក និងសហគមន៍វៀតណាមក្នុងសាធារណរដ្ឋឆែកជាទូទៅចងចាំជានិច្ចនូវគុណូបការៈរបស់ស្តេច Hung ព្រមទាំងជួយមនុស្សជំនាន់ក្រោយជនជាតិវៀតណាមនៅសាធារណរដ្ឋឆែកយល់កាន់តែច្បាស់អំពីទំនៀមទម្លាប់ និងប្រពៃណីជាតិ។

ក្នុងក្របខ័ណ្ឌនៃកម្មវិធី ប្រតិភូនិងអាណិកជនវៀតណាមបានទស្សនាកម្មវិធីសិល្បៈដែលសំដែងដោយបងប្អូនប្រជាពលរដ្ឋនៅសាធារណរដ្ឋឆែក៕

បកប្រែដោយ Pham Diep