កាលពី ៧០ ឆ្នាំមុន នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ១៩៥៤ ក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្ស លោកប្រធានហូជីមិញ និងគណៈកម្មាធិការយោធាមជ្ឈិម បញ្ជាការដ្ឋានយុទ្ធនាការ និងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍បានបើកការវាយប្រហារចាប់ផ្ដើមយុទ្ធនាការ Dien Bien Phu។ ឆ្លងកាត់ការប្រយុទ្ធយ៉ាងអង់អាចក្លាហាន ពោរពេញទៅដោយការលំបាកអស់រយៈពេល ៥៦ ថ្ងៃនិងយប់ យុទ្ធនាការបានបញ្ចប់ដោយជ័យជម្នះទាំងស្រុង។ ជ័យជំនះ “ភ្លុកទឹកភ្លុកដី” នៃយុទ្ធនាការបានរួមចំណែកដល់ការបញ្ចប់ការតស៊ូប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់បារាំងប្រកបដោយជោគជ័យ នាំទៅការដួលរលំនៃអាណានិគមនិយមចាស់ ហើយកត់សម្គាល់ការបោះជំហានអភិវឌ្ឍន៍ថ្មីនៃបដិវត្តន៍រំដោះជាតិនៅលើពិភពលោក។

leftcenterrightdel
គណៈប្រតិភូទៅទស្សនាតំបន់តាំងបង្ហាញសៀវភៅអំពី Dien Bien Phu

បទអន្តរាគមន៍ជាង ៧០ ដែលបានផ្ញើរមក និងបទអន្តរាគមន៍រាប់សិបដែលត្រូវបានបង្ហាញនៅឯសិក្ខាសាលាបានអះអាងនូវតួនាទីដ៏ធំធេង ការដឹកនាំដ៏ឈ្លាសវៃរបស់គណៈកម្មាធិការមជ្ឈិមបក្ស លោកប្រធានហូជីមិញ និងគណៈកម្មាធិការយោធាមជ្ឈិម ក្នុងយុទ្ធនាការ Dien Bien Phu; អះអាងថា ជ័យជំនះ Dien Bien Phu គឺជាចំណុចកំពូលនៃសិល្បៈកុលយុទ្ធ និងសង្គ្រាមប្រជាជនវៀតណាមក្នុងសម័យហូជីមិញ បង្ហាញពីកម្លាំងនៃកងទ័ពប្រជាជន កម្លាំងនៃផែនមហាសាមគ្គីប្រជាជនទាំងមូល ព្រមទាំង គឺជាការគួបផ្សំនៃកម្លាំងពលំជាតិ ជាមួយនឹងកម្លាំងនៃសម័យកាល។

លោកឧត្តមសេនីយ៍ត្រី Tran Minh Tuan នាយករងវិទ្យាស្ថានយុទ្ធសាស្ត្រការពារជាតិ បានវិភាគថា៖ “ជ័យជំនះ Dien Bien Phu បានបន្សល់ទុកនូវតម្លៃសិល្បៈយោធាដ៏ពិសេសបំផុត។ នោះគឺជាសិល្បៈដឹកនាំ និងដំណើរការសង្រ្គាមប្រជាជន។ បក្សបានកំណត់ថា នេះជាការតស៊ូរបស់ប្រជាជនទាំងមូល លើគ្រប់ជ្រុងជ្រោយ យូរអង្វែង ខ្លួនទីពឹងខ្លួន ដូច្នេះហើយប្រជាជនទាំងមូលពីខាងជើងទៅខាងត្បូង ពីព្រៃភ្នំ ជនបទ វាលទំនាប រហូតដល់ទីក្រុង បានរួបរួមគ្នា សម្របសម្រួលជាមួយកងទ័ព ចូលរួមប្រយុទ្ធ និងបម្រើ ការប្រយុទ្ធក្រោមការដឹកនាំរបស់បក្ស។ សិល្បៈយោធាវៀតណាមដោយផ្អែកលើគោល មាគ៌ាសង្គ្រាមប្រជាជន ត្រូវបានបង្កើតឡើង និងអភិវឌ្ឍន៍ក្នុងតថភាពជាក់ស្ដែងនៃការតស៊ូប្រយុទ្ធប្រឆាំងនឹងសត្រូវឈ្លានពាន ក្នុងប្រវត្តិសាស្ត្រជាតិ ហើយក្នុងយុទ្ធនាការ Dien Bien Phu សិល្បៈយោធានេះ បានអភិវឌ្ឍដល់កំពស់ថ្មីមួយ បង្កើតឡើងកម្លាំងពលំរបស់ប្រជាជាតិទាំងមូល”៕

តាម vovworld.vn