យោងតាមបទបញ្បត្តិសម្រាប់ឆ្នាំ ២០២៤ ប្រទេសសមាជិកនីមួយៗ នៃ UN Tourism អាចជ្រើសរើសភូមិទេសចរណ៍ចំនួន ៨ ដើម្បីទទួលពានរង្វាន់ “ភូមិទេសចរណ៍ល្អបំផុត”។ នាយកដ្ឋានទេសចរណ៍ជាតិវៀតណាមស្នើឱ្យមន្ទីរគ្រប់គ្រងទេសចរណ៍នៅមូលដ្ឋានផ្សព្វផ្សាយព័ត៌មាន និងអញ្ជើញភូមិទេសចរណ៍ក្នុងមូលដ្ឋានឱ្យចុះឈ្មោះចូលរួមពានរង្វាន់នេះ។ សំណុំឯកសារបេក្ខជនជាភាសាអង់គ្លេសត្រូវបានផ្ញើទៅកាន់នាយកដ្ឋានមុនថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៤ ដើម្បីសំយោគនិងជ្រើសរើសបេក្ខជនដែលស័ក្តិសមបំផុតចំនួន ៨ ចូលរួមពានរង្វាន់នេះ។

leftcenterrightdel
ឆ្នាំ ២០២៣ ភូមិ Tan Hoa ខេត្ត Quang Binh ទទួលកិត្តនាមជា “ភូមិទេសចរណ៍ល្អបំផុត” (រូបថត៖ UN Tourism)

ពានរង្វាន់ "ភូមិទេសចរណ៍ល្អបំផុត" របស់ UN Tourism មានគោលបំណងលើកកំពស់តួនាទីរបស់ផ្នែកទេសចរណ៍ក្នុងការការពារភូមិជនបទ។ មកដល់បច្ចុប្បន្ន អង្គការទេសចរណ៍អង្គការសហប្រជាជាតិបានប្រគល់រង្វាន់ចំនួន ១៣០ ដល់ភូមិទេសចរណ៍ជុំវិញពិភពលោក ក្នុងនោះមានភូមិ Tan Hoa (ខេត្ត Quang Binh) និងភូមិ Thai Hai (ខេត្ត Thai Nguyen) របស់វៀតណាម។ នៅឆ្នាំ ២០២៣ ភូមិ Tan Hoa ខេត្ត Quang Binh ត្រូវបានលើកតម្កើងជាភូមិទេសចរណ៍ល្អបំផុត៕

តាម vovworld.vn