leftcenterrightdel
ទីលានប៉ម Nghinh Phong   ស្ថិតនៅលើឆ្នេរនៃទីក្រុង Tuy Hoa ខេត្ត Phu Yen

ទីលាន Nghinh Phong ត្រូវបានក្រុមប្រឹក្សាជំនាញវាយតម្លៃខ្ពស់សម្រាប់លំហសហគមន៍របស់ខ្លួនដែលផ្សាភ្ជាប់ប្រជាជន និងគំនិតសាងសង់ដែលអាចបត់បែនបាន ដោយសម្របខ្លួនទៅនឹងលក្ខខណ្ឌអាកាសធាតុសមុទ្រដ៏អាក្រក់។ គម្រោងនេះត្រូវបានសាងសង់ឡើងពីគំនិតរបស់ក្រុមហ៊ុនស្ថាបត្យកម្ម Huni (ប្រទេសបារាំង) ដោយមានការបំផុសគំនិតពីសសរថ្មរាងប្រាំជ្រុងតែមួយគត់នៃទេសភាពថ្មប៉ប្រះទឹក Da Dia ដ៏ល្បីល្បាញ និងរឿងព្រេងនិទាន  "ពងមួយរយញាស់កូនមួយរយ" បង្ហាញតាមរយៈភាសាស្ថាបត្យកម្មនៃប៉មភ្លោះ និងដុំថ្មជង់ចំនួន ៥០ ដំ។ ដោយសារតែភាសាស្ថាបត្យកម្មដ៏មានអត្ថន័យ និងរូបភាពប្រចាំតំបន់ គម្រោងនេះមានលក្ខណៈជិតស្និទ្ធផង និងមានតម្លៃវប្បធម៌ និងសិល្បៈខ្ពស់ផង។

ពានរង្វាន់ទេសភាពទីក្រុងនៃអាស៊ី (ATA) គឺជាពានរង្វាន់អន្តរជាតិបង្កើតឡើងតាំងពីឆ្នាំ ២០១០។ រហូតមកដល់ពេលនេះ មានគម្រោងចំនួន ១៦៦ នៅក្នុងតំបន់ទីក្រុងចំនួន ១២២ នៃប្រទេសចំនួន ១៦ ត្រូវបានតែងតាំង។ មូលដ្ឋាននានាក្នុងប្រទេសវៀតណាមដែលបានចូលរួម និងឈ្នះរង្វាន់រួមមាន៖ ផ្សារបណ្តែតទឹក Can Tho, ទីក្រុងបុរាណ Hoi An, តំបន់ទីក្រុង Da Nang, វិថីផ្ទាំងគំនូរហាណូយ, ទីលាន Nguyen Tat Thanh - Tuyen Quang៕

តាម vovworld.vn