អបអរសាទរខួបលើកទី ១២០ ឆ្នាំទេសចរណ៍ Sa Pa
កប.អនឡាញ - នាយប់ថ្ងៃទី ២៣ ខែកញ្ញា នៅទីរួមខេត្ដ Sa Pa (ខេត្ដ Lao Cai ភាគខាងជើងវៀតណាម) បានប្រព្រឹត្ដទៅពិធីរំលឹកខួបលើកទី ១២០ ឆ្នាំទេសចរណ៍ Sa Pa ។ លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញចូលរួម និងថ្លែងមតិក្នុងពិធី ។
    |
 |
ការសំដែងសិល្បៈក្នុងពិធីអបអរសាទរខួបលើកទី ១២០ ឆ្នាំទេសចរណ៍ Sa Pa |
ពិធីនេះជាព្រឹត្តិការណ៍ដ៏សំខាន់ដែលគូសសញ្ញាការអភិវឌ្ឍប្រកបដោយមោទនភាពរបស់ Sa Pa ពីតំបន់ដាច់ស្រយាលទៅជាតំបន់ទេសចរណ៍ដ៏ល្បីក្នុងប្រទេស និងក្រៅប្រទេស។
ឆ្លងកាត់ការបង្កើត និងអភិវឌ្ឍន៍រយៈពេល ១២០ ឆ្នាំ Sa Pa បានក្លាយជាតំបន់ទេសចរណ៍ជាតិដែលតែងតែស្ថិតក្នុងគោលដៅពេញនិយមបំផុតទាំង ១០ នៅក្នុងប្រទេស និងជាគោលដៅដ៏ទាក់ទាញទាំង ២៨ នៅលើពិភពលោក។ នៅឆ្នាំ ២០២៣ Sa Pa គ្រោងនឹងទទួលភ្ញៀវទេសចរណ៍ចំនួន ៣.៥ លាននាក់ ដែលស្មើនឹងជិត ៦០% នៃភ្ញៀវមកកាន់ខេត្ត Lao Cai។
ក្នុងអំឡុងពិធីនេះ នៅមានកម្មវិធី និងព្រឹត្តិការណ៍ពិសេសៗជាច្រើន រួមចំណែកជំរុញការអភិវឌ្ឍទេសចរណ៍ Sa Pa៕
បកប្រែដោយ Pham Diep