leftcenterrightdel
ពិធីបើក Festival កសិផលវៀតណាម - Vinh Long ២០២៣។ (រូបថត៖ qdnd.vn)

Festival ជាស្ពានដើម្បីតភ្ជាប់និងជួយគាំទ្រយ៉ាងសកម្មចំពោះខេត្ត Vinh Long និយាយដោយឡែក និងបណ្ដាខេត្តក្រុងនៅទូទាំងប្រទេសនិយាយរួម ក្នុងការឧទ្ទេសនាម និងលើកតម្កើងតម្លៃសិប្បកម្មប្រពៃណី ជាពិសេសសមិទ្ធិផលក្នុងការអភិវឌ្ឍ ជនបទថ្មីនៃមូលដ្ឋាននានាក្នុងសម័យផ្លាស់ប្ដូរថ្មី និងសមាហរណកម្ម។ ថ្លែងមតិនៅទីនេះ លោកស្រី Cao Xuan Thu Van អនុប្រធានគណៈកម្មាធិការមជ្ឈិមសមាគមកសិករវៀតណាមបានមានប្រសាសន៍ថា៖

“Festival កសិផលវៀតណាម - Vinh Long ២០២៣” គឺជាឱកាសដ៏សំខាន់សម្រាប់ខេត្តក្រុងនានាជំរុញខ្លាំងនូវសកម្មភាពពន្លឿនពាណិជ្ជកម្ម ផ្សព្វផ្សាយ ឧទ្ទេសនាមនិងតភ្ជាប់ទីផ្សារប្រើប្រាស់កសិផលមូលដ្ឋាននៅទាំងក្នុងនិងក្រៅប្រទេស។ នេះក៏ជាឱកាសដើម្បីឲ្យខេត្តក្រុងទូទាំងប្រទេស និងតំបន់ដីសណ្តទន្លេ Cuu Long កំណត់បញ្ហាប្រឈម រៀបចំផែនការមេអំពីតំបន់វត្ថុធាតុដើមជាបន្ទាន់ ចុះបញ្ជីលេខកូដតំបន់ ដំណាំដាំដុះ ហើយណែនាំកសិករឱ្យធ្វើវប្បកម្មប្រកបដោយនិរន្តរភាព ឆ្លើយតបទៅនឹងស្តង់ដារនាំចេញកាន់តែខ្ពស់ៗ”។

“Festival កសិផលវៀតណាម - Vinh Long ២០២៣” ប្រព្រឹត្តទៅរហូតដល់ដំណាច់ថ្ងៃទី ១៧ ខែកញ្ញា៕

តាម vovworld.vn