ក្នុងនោះ វៀតណាមជាប់ចំណាត់ថ្នាក់លេខ៥ ហើយត្រូវបានវាយតម្លៃជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសន្តិភាពបំផុតលើពិភពលោក។ យោងតាម The Travel វៀតណាមកំពុងអភិវឌ្ឍន៍ជាមួយនឹងភាពវ័យក្មេងនិងស្វាហាប់។

leftcenterrightdel
ជិះទូកកម្សាន្តនៅឈូងសមុទ្រហាឡុង (រូបថត៖ vnanet.vn)

នៅតាមបណ្តោយប្រទេសរាងអក្សរ S នេះ មានអច្ឆរិយៈធម្មជាតិដ៏អស្ចារ្យ និងស្រស់បំព្រងជាច្រើន។ កោះថ្មកំបោរធំនិងតូចដែលមានរាងប្លែកៗនៅឈូងសមុទ្រ Ha Long រូងភ្នំ Phong Nha ស្ថិតនៅក្នុងឧទ្យានជាតិ Phong Nha - Ke Bang ឬទេសភាពទន្លេដ៏ទាក់ទាញនៅតំបន់ភាគខាងលិច ត្រឹមតែជាគោលដៅមួយចំនួនក្នុងចំណោមគោលដៅដ៏ទាក់ទាញជាច្រើននៅវៀតណាម។ គេហទំព័រទេសចរណ៍របស់កាណាដាបានចាត់ទុកថា វាលស្រូវដ៏ធំល្វឹងល្វើយ និងទីផ្សារ បណ្តែតទឹកដ៏វិសេសវិសាល កាន់តែបង្កើនភាពទាក់ទាញនៃគោលដៅទេសចរណ៍ឈានមុខគេនៅក្នុងតំបន់នេះ។ មិនត្រឹមតែមានសម្រស់ធម្មជាតិប៉ុណ្ណោះទេ វៀតណាមក៏ទាក់ទាញភ្ញៀវទេសចរដោយសំណង់ស្ថាបត្យកម្មពោរពេញទៅដោយសញ្ញា សម្គាល់នៃប្រវតិ្តសាស្រ្តនិងវប្បធម៌ក្នុងអំឡុងពេលច្រើនសតវត្សទៀតផង៕

តាម vovworld.vn