leftcenterrightdel
មនុស្សជាច្រើនស្លៀកបំពាក់អាវផាយមកថតរូបនៅវិថីផ្កា Nguyen Hue ក្នុងបុណ្យតេត (រូបថត៖ VOV)

នាយប់ថ្ងៃទី ២២ មករា ដែលជាថ្ងៃដំបូងនៃបុណ្យតេត ប្រជាជនទីក្រុងហូជីមិញនិងភ្ញៀវទេសចររាប់ពាន់នាក់បានមកវិថីផ្កា Nguyen Hue ដើម្បីថតរូបអំណរនិទាឃរដូវ ហើយរីករាយជាមួយនឹងការសម្តែងសិល្បៈតាមដងផ្លូវ។ ដោយមានប្រវែងជាង ៦០០ ម៉ែត្រ វិថីផ្កា Nguyen Hue និទាឃរដូវឆ្នាំថោះ បញ្ចស័ក ឆ្នាំ២០២៣ ត្រូវបានចែកជា ២ ផ្នែក ដោយប្រធានបទ “និទាឃរដូវសុខសាន្តត្រាណ” និង "និទាឃរដូវចម្រុងចម្រើន"។ ក្រោយរយៈពេល ៣ ថ្ងៃត្រូវបានបើកវិថីផ្កា Nguyen Hue បានទទួលភ្ញៀវរាប់ម៉ឺននាក់។ លោកស្រី Vu Thi Thuy Nga ប្រជាពលរដ្ឋទីក្រុងហូជីមិញបានសម្តែងថា៖ “នៅដើមរដូវផ្ការីកនេះ ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់នៅពេលឃើញវិថីផ្កា Nguyen Hue ពោរពេញទៅដោយមនុស្ស។ ខ្ញុំគិតថា ឆ្នាំថ្មីនេះនឹងនាំមកនូវក្ដីរីករាយជាច្រើនសម្រាប់ប្រជាជនទីក្រុងហូជីមិញ”។

វិថីផ្កា Nguyen Hue បុណ្យតេតឆ្នាំ ២០២៣ ស្វាគមន៍ភ្ញៀវទេសចរចាប់ពីថ្ងៃទី ១៩ ខែមករា (ថ្ងៃទី ២៨ មុនបុណ្យចូលឆ្នាំថ្មី) ដល់ថ្ងៃទី ២៦ ខែមករា (ថ្ងៃទី ៥ នៃបុណ្យចូលឆ្នាំថ្មី)៕

តាម vovworld.vn