អ្នកយកព័ត៌មាន៖ យើងអាចងាយមើលឃើញថា វប្បធម៌ប្រពៃណីរបស់ទីក្រុងហាណូយ ដែលត្រូវបានកសាងឡើងក្នុងរយៈពេលរាប់ពាន់ឆ្នាំនៃប្រវត្តិសាស្រ្តដ៏សម្បូរបែប និងជ្រាលជ្រៅបំផុត។ បើលើកឡើងពីចំណុចខ្លាំងនៃសិល្បៈរបស់ទីក្រុងហាណូយ តើលោកគិតថាកត្តាអ្វីខ្លះដែលគួរលើកឡើង?

អ្នកស្រាវជ្រាវ Vu Hiep៖ បើនិយាយអំពីសក្តានុពលនៃវប្បធម៌របស់ទីក្រុងហាណូយ គួរតែប្រៀបធៀបនឹងទីក្រុងដទៃទៀត។ ជាសត្យានុម័ត្ត ទីក្រុងហាណូយពិតជាមានសក្តានុពលយ៉ាងធំធេងក្នុង​ការអភិវឌ្ឍ និងការបង្កើតសិល្បៈ ឲ្យក្លាយជា "ឆ្អឹងខ្នង" នៃឧស្សាហកម្មវប្បធម៌។ ក្រឡេកទៅមើលប្រវត្តិសាស្រ្តវិញ នៅពេលដែលជនជាតិបារាំងបានមកដល់ឧបទ្វីបឥណ្ឌូចិនដ៏ធំល្វឹងល្វើយ វាមិនមែនជារឿងចៃដន្យទេដែលពួកគេបានជ្រើសរើសទីក្រុងហាណូយជាមជ្ឈមណ្ឌលសិល្បៈ ជាពិសេសគឺទីស្នាក់ការកណ្តាលនៃមហាវិទ្យាល័យវិចិត្រសិល្បៈឥណ្ឌូចិន។

leftcenterrightdel
លោក Vu Hiep ស្ថាបត្យករ និងជា​អ្នកស្រាវជ្រាវ 

ហាណូយជារាជធានីផង និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏មមាញឹករាប់រយឆ្នាំមកហើយ ដែល​បង្កើតបានជាស្រទាប់ប្រជាជនទីក្រុងមួយដែលមាន​ចំណេះ​ដឹង​​អំពីសិល្បៈ ស្រឡាញ់សិល្បៈ ហើយ​និង​បង្កើតជាទីផ្សារដ៏រស់រវើកសម្រាប់ផលិតផលសិល្បៈ និងជំរុញសិល្បៈករច្នៃប្រឌិត ដើម្បីបំពេញតម្រូវការទីផ្សារ។

អ្នកយកព័ត៌មាន៖ តាមដានការអភិវឌ្ឍឧស្សាហកម្មវប្បធម៌នៅក្នុងប្រទេសជាច្រើន តាមគំនិតរបស់លោក តើទីក្រុងហាណូយគួរមានគោលនយោបាយបែបណា ដើម្បីលើកកំពស់សក្តានុពលវប្បធម៌សីល្បៈរបស់ខ្លួន?

អ្នកស្រាវជ្រាវ Vu Hiep៖ ការអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌គឺជាការងារថ្មី និងស្មុគស្មាញ ប៉ុន្តែទីក្រុងហាណូយមិនមានបទពិសោធន៍ច្រើនទេ រួមទាំងការចេញ​គោលនយោបាយផងដែរ។ តាមយៈការសិក្សាស្រាវជ្រាវលើឧស្សាហកម្មវប្បធម៌បានបង្ហាញថា៖ ទោះបីជារបបនយោបាយមានភាពខុសប្លែកគ្នាក៏ដោយ ក៏តួនាទីនាំមុខរបស់រដ្ឋាភិបាលចំពោះឧស្សាហកម្មវប្បធម៌នៅក្នុងប្រទេសណាមួយពិត​ជា​មានសារៈសំខាន់ណាស់។ ជាឧទាហរណ៍ នៅប្រទេសកូរ៉េខាងត្បូង រដ្ឋាភិបាលមានយន្តការ និងគោលនយោបាយជាច្រើនដើម្បីដឹកនាំ “Hallyu” – មានន័យថា “រលកជាភាសារកូរ៉េខាងត្បូង។ តែគួរកត់សម្គាល់ថា ការដឹកនាំវាខុសពីការធ្វើជំនួសវិញ ដែលជាការបង្កើត ការគាំទ្រ និងការសម្របសម្រួល ប៉ុន្តែនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍នៃសេដ្ឋកិច្ចទីផ្សារ និងក្រិតក្រមអភិវឌ្ឍន៍ដោយស្វយ័តនៃវប្បធម៌ និងសិល្បៈ។

leftcenterrightdel
ច្រៀងចម្រៀងនៅផ្ទះបេតិកភណ្ឌ ៨៧ Ma May (ស្រុក Hoan Kiem ហាណូយ)

ខ្លួនខ្ញុំផ្ទាល់ ខ្ញុំគិតថា ជាដំបូងឡើយ ហាណូយត្រូវបង្កើតអង្គការសម្របសម្រួលអន្តរស្ថាប័ន ដែលអាចបង្កើតគណៈកម្មាធិការដឹកនាំស្តីពីការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុង ស្ថាប័នពាក់ព័ន្ធ សមាគមសិល្បៈ អ្នកជំនាញ និងសហគ្រាសធំៗ។ នៅក្នុងឧស្សាហកម្មវប្បធម៌ វិស័យទាំងឡាយ​វាមិនអភិវឌ្ឍស្មើគ្នាទេ។ ដូច្នេះ ទិសដៅនៃការអភិវឌ្ឍជំនាញសិល្បៈជាកត្តាចម្បង បន្ទាប់មកផ្តោតលើធនធានវិនិយោគ។

អ្នកយកព័ត៌មាន៖ ដើម្បីវាយតម្លៃភាពជោគជ័យ និងការអភិវឌ្ឍនៃជំនាញវប្បធ៌ម សិល្បៈ វាច្រើនតែផ្អែកលើសូចនាករនៃចំណូល និងឥទ្ធិពល។ តាមគំនិតរបស់លោក តើក្រុងហាណូយគួរផ្តោតលើការអភិវឌ្ឍជំនាញសំខាន់មួយណា?

អ្នកស្រាវជ្រាវ Vu Hue៖ នៅក្នុងប្រទេសដែលមានឧស្សាហកម្មវប្បធម៌អភិវឌ្ឍន៍ មានជំនាញវប្បធ៌មសិល្បៈពីរដែលចាត់ទុកជាជំនាញសំខាន់គឺ៖ ភាពយន្ត និងតន្ត្រី។ ជំនាញទាំងពីរនេះ ស័ក្តិសមសម្រាប់វប្បធម៌សោតទស្សន៍ទំនើប ឆ្លងដែន និងមានឥទ្ធិពល ឈានទៅរកការអភិវឌ្ឍផលិតផលប្រើប្រាស់ គ្រឿងសម្អាង ម៉ូដ ទេសចរណ៍វប្បធម៌...។

leftcenterrightdel
កម្មវិធីសម្តែងឈុតឆាកពិត "ភាពផូរផង់នៃភូមិភាគខាងជើងវៀតណាម" ត្រូវបានប្រារព្ធឡើងនៅតំបន់អេកូទេសចរណ៍  Tuan Chau ទីក្រុងហាណូយ

ទីក្រុងហាណូយត្រូវអំពាវនាវ និងមានគោលនយោបាយទាក់ទាញផលិតករភាពយន្តក្នុងស្រុក និងបរទេស ដើម្បីជ្រើសរើសកន្លែងនេះជាកន្លែងថតភាពយន្តខ្នាតធំ។ មិនត្រឹមតែរួមចំណែកលើកកំពស់ក្រុមផលិតភាពយន្តក្នុងស្រុកប៉ុណ្ណោះទេ សំខាន់ជាងនេះទៅទៀត រូបភាពនៃវប្បធម៌ និងអ្នកទីក្រុងហាណូយ ប្រសិនបើបានបង្ហាញខ្លួនក្នុងខ្សែភាពយន្តល្បីៗវានឹងមានតម្លៃផ្សព្វផ្សាយដ៏អស្ចារ្យ។ លើសពីនេះ ទីក្រុងហាណូយក៏ត្រូវយកចិត្តទុកដាក់លើការលើកកំពស់គុណភាពនៃមហោស្រពភាពយន្តអន្តរជាតិនៅក្រុងហាណូយផងដែរ។ ទោះបីជាត្រូវបានរៀបចំចំនួន ៦ លើកហើយ (ពីឆ្នាំ ២០១០ ដល់បច្ចុប្បន្ន) ក៏ប៉ុន្តែប្រសិទ្ធភាពដែលមហោស្រពនេះមិនដូចការរំពឹងទុកនោះទេ។ ជាទូទៅ មិនត្រឹមភាពយន្តប៉ុណ្ណោះទេ ថែមទាំងទម្រង់សិល្បៈទំនើបណាមួយ ក៏ត្រូវការវិនិយោគពីក្រុមហ៊ុនឯកជនដែលមានសក្តានុពល និងបទពិសោធន៍ខដើម្បីបង្កើតរបកគំហើញដែរ។

អ្នកយកព័ត៌មាន៖ ប្រសិនបើមានការផ្តល់យោបល់អំពីគម្រោងសិល្បៈជាក់លាក់មួយដើម្បីទីក្រុងហាណូយធ្វើសមាហរណកម្មជាមួយនិន្នាការសិល្បៈទំនើប តើទីក្រុងហាណូយគួរជ្រើសរើសទិសដៅមួយណា?

អ្នកស្រាវជ្រាវ Vu Hiep៖ ទីក្រុងហាណូយត្រូវបានផ្តល់កិត្តិនាមជា "ទីក្រុងដើម្បីសន្តិភាព" ដោយយូណេស្កូ កាលពី ២៤ ឆ្នាំមុន ហើយនៅឆ្នាំ២០១៩ ត្រូវបានទទួលស្គាល់ជា "ទីក្រុងច្នៃប្រឌិត"។ ដូច្នេះ អាចបង្កើតគម្រោងដែលរួមបញ្ចូលគ្នានូវកិត្តិនាមនេះ ដូចជាការរៀបចំការតាំងពិពណ៌សិល្បៈអន្តរជាតិជារៀងរាល់ ២-៣ ឆ្នាំម្តង (ដែលគេស្គាល់ថា Biennale និង Triennale)។ កន្លែងដែលអាចជ្រើសរើសបានគឺ នៅវាលដីកណ្តាលទន្លេ  Hong ដោយមានប្រធានបទទាក់ទងនឹងសិល្បៈដើម្បីសន្តិភាព ដែលសង្កត់ធ្ងន់លើការចែករំលែក និងការយល់ចិត្តគ្នា រវាងវប្បធម៌ផ្សេងគ្នា  របបនយោបាយផ្សេងគ្នា ក្តីស្រមៃផ្សេងគ្នា។ ខ្ញុំគិតថាវានឹងបង្កើតនូវ​ចំណុច​លេច​ធ្លោដើម្បីទាក់ទាញសិល្បករ ភ្ញៀវទេសចរពីគ្រប់ទិសទីមកទីក្រុងហាណូយដើម្បី​​ច្នៃប្រឌិត និងសាកល្បង៕

អ្នកយកព័ត៌មាន៖ សូម​អរគុណលោក!

បកប្រែដោយ Duy Hoan