អ្នកដែលរក្សាបរិយាកាសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
កប.អនឡាញ - តាមចង្វាក់នៃជីវភាពរស់នៅប្រចាំថ្ងៃនៅសម័យបច្ចុប្បន្ន បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម កាន់តែមានភាពប្រាកដនិយម និងមានទម្រង់ថ្មីជាច្រើននៃការលេងកម្សាន្ត។ ប៉ុន្តែទោះជាមានការផ្លាស់ប្តូរយ៉ាងណាក៏ដោយ ក៏នៅតែមានអ្នករក្សាបរិយាកាសនៃបុណ្យចូលឆ្នាំថ្មីតាមពាក្យទំនឹមក្នុងបុណ្យតេត (បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ) ឬរៀបចំឡើងវិញនូវល្បែងប្រជាប្រិយនៅបុណ្យចូលឆ្នាំថ្មីដដែល។ល។
មកដល់ឃុំ My Hoa Hung ទីក្រុង Long Xuyen ខេត្ត An Giang ដើម្បីស្វែងរកលោក Ho Phu Quoi អ្នកសរសេរអក្សរផ្ចង់ (Ut Quoi) យើងត្រូវបានប្រជាជនណែនាំយ៉ាងហ្មត់ចត់។ និយាយអំពីដំណើរការចងភ្ជាប់ជាមួយពាក្យទំនឹមក្នុងបុណ្យតេត លោក Quoi បានចែករំលែកថា៖ "ខ្ញុំបានរៀនអក្សរវៀតណាម តាំងពីអាយុ ៧ ឆ្នាំ ហើយនៅអាយុ ៩ ឆ្នាំ ឪពុកខ្ញុំបានបញ្ជូនបងប្អូនខ្ញុំទៅរៀនអក្សរ Nho បន្ថែមទៀត។ បន្ទាប់ពីរយៈពេល ១៣ ឆ្នាំ ខ្ញុំអាចសរសេរពាក្យទំនឹមក្នុងបុណ្យតេត។ ការសរសេរពាក្យទំនឹមក្នុងបុណ្យតេតគឺជាទម្លាប់របស់ខ្ញុំ។ មិនថាខ្ញុំរវល់យ៉ាងណា ខ្ញុំនៅតែរៀបចំពេលវេលាសម្រាប់សរសេរពាក្យទំនឹមក្នុងបុណ្យតេតជូនបងប្អូន"។
    |
 |
ផ្ទះបាយនៃជនបទនៅតំបន់ណាមបូ ត្រូវបានបង្កើតឡើងវិញនៅផ្លូវលោក Chanh |
ក្នុងបំណងចង់បង្កើតបរិយាកាសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅអតីតកាល លោក Nguyen Minh Nhat នៅតំបន់ Yen Binh សង្កាត់ Le Binh ខ័ណ្ឌ Cai Rang ទីក្រុង Can Tho បានរក្សាបរិយាកាសនៃបុណ្យចូលឆ្នាំថ្មី តាមវិធីផ្ទាល់ខ្លួន។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០១៨ លោកបានសុំឲ្យគ្រួសារនៅតាមដងផ្លូវដើម្បីបង្កើតឡើងវិញនូវបរិយាកាសនៃបុណ្យចូលឆ្នាំថ្មី ហើយដាក់ឈ្មោះផ្លូវនេះថាផ្លូវ លោក Chanh។
នៅផ្លូវលោក Chanh ទស្សនិកជនអាចឃើញបានរូបភាពនៃបុណ្យចូលឆ្នាំថ្មីនាអតីតកាល ដូចជា៖ ផាវពណ៌ក្រហម ចង្រ្កានឈើដែលម្តាយតែងតែប្រើសម្រាប់ធ្វើម្ហូប ដើម្បីថ្វាយដល់បុព្វការីជនក្នុងថ្ងៃចូលឆ្នាំថ្មី រូបភាពនៃផ្កាអង្គាសីល។ល។ លោក Nguyen Minh Nhat បានចែករំលែកថា ខ្ញុំមានបំណងធ្វើឲ្យផ្លូវមានភាពស្រស់ស្អាត ហើយចង់រំលឹកឡើងវិញពីបុណ្យតេតដែលពោរពេញទៅដោយភាពស្រស់ស្អាតបែបប្រពៃណី ក្នុងការធ្វើដំណើរការរក្សាអត្តសញ្ញាណវប្បធម៌ជាតិ។ ខ្ញុំសង្ឃឹមថា វានឹងជួយឲ្យយុវជនកាន់តែយល់ដឹងអំពីបុណ្យតេត ហើយកាន់តែស្រឡាញ់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិថែមទៀត៕
បកប្រែដោយ Thuy Anh