ពិព័រណ៍នេះត្រូវបានរៀបចំឡើងនៅទីតាំងចំនួន៣ គឺឧទ្យាន Lam Son, ផ្លូវ Dong Khoi និងសាលប្រជុំ Thong Nhat ។ នៅកន្លែងនិមួយៗ គណៈកម្មការរៀបចំបានដាក់តាំងរូបថតចំនួន ៨៩ ក្រោមប្រធានបទ "ការវាយប្រហារទូទៅ និងការក្រោកឈរឡើងនៃនិទាឃរដូវ ឆ្នាំ១៩៦៨ - របត់ប្រវត្តិសាស្រ្ត"។

leftcenterrightdel
ប្រតិភូមកទស្សនាពិព័រណ៍ (រូបថត៖ vnanet.vn)

ការតាំងពិព័រណ៍បង្ហាញពីស្មារតីតស៊ូប្រយុទ្ធរបស់កងទ័ព និងប្រជាជនវៀតណាម ក្នុងការវាយប្រហារទូទៅ និងការក្រោកឈរឡើង នៃនិទាឃរដូវឆ្នាំ១៩៦៨។ ទន្ទឹមនឹងនោះ វាឆ្លុះបញ្ចាំងពីសមត្ថភាពក្នុងការប្រមូលធនធានមនុស្ស និងសម្ភារៈពីភាគខាងជើងវៀតណាម ដើម្បីជំនួយដល់សមរភូមិភាគខាងត្បូងវៀតណាម។

ទន្ទឹមនឹងនោះ នៅផ្លូវ Dong Khoi (តំបន់ទល់មុខឧទ្យាន Chi Lang) គណៈកម្មការរៀបចំក៏បានដាក់តាំងរូបថតចំនួន ៥០  ក្រោមប្រធានបទ “Saigon - Cho lon - Gia Dinh - បទចម្រៀងវីរភាពនៃនិទាឃរដូវ ឆ្នាំ១៩៦៨”។ ការតាំងពិព័រណ៍នេះដំណើរការរហូតដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៣៕

បកប្រែដោយ Duy Hoan