ចំណុចលេចធ្លោនៃ “ពិធីបុណ្យនិទាឃរដូវ” គឺទីផ្សារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីតេត ជាមួយកម្មវិធី “អាហារប្រចាំតំបន់ - ស្វាគមន៍និទាឃរដូវឆ្នាំ ២០២៣” និងកម្មវិធីឧទ្ទេសនាមបេតិកភណ្ឌវប្បធម៌អរូបីតំណាងនៃមនុស្សជាតិ “ចម្រៀង Then របស់ជនជាតិ Tay, ជនជាតិ Nung និងជនជាតិ Thai នៅវៀតណាម”។ ទន្ទឹមនឹងនោះ នៅមានសកម្មភាពឧទ្ទេសនាមបរិយាកាសនៃនិទាឃរដូវរបស់ជនជាតិភាគតិចនៅខាងជើង តាមរយៈការសម្តែងរបាំប្រជាប្រិយ ល្បែងប្រជាប្រិយ និងអាហារប្រចាំតំបន់នៅនិទាឃរដូវ។

leftcenterrightdel
សកម្មភាពជាច្រើនត្រូវបានរៀបចំក្នុងឱកាសនេះ (រូបថត៖ anninhthudo.vn)

កម្មវិធី “ពិធីបុណ្យនិទាឃរដូវ” មានការចូលរួមពីប្រជាជនជនជាតិភាគតិចប្រមាណ ១០០ នាក់ មកពីជនជាតិចំនួន១៥ (ជនជាតិ Nung, ជនជាតិ Tay ជនជាតិ Mong ជនជាតិ Dao ជនជាតិខ្មែរជាដើម) ដើម្បីឧទ្ទេសនាមវប្បធម៌ ទំនៀមទំលាប់របស់ប្រជាជន និងសកម្មភាពស្វែងយល់អំពីវប្បធម៌ជាច្រើននៅភូមិវប្បធម៌ - ទេសចរណ៍នៃបណ្តាជនជាតិវៀតណាម។

ក្នុងឱកាសនេះដែរ នៅក្នុងភូមិមានសកម្មភាពតុបតែងលម្អ និងការរៀបចំបរិយាកាសស្វាគមន៍បុណ្យចូលឆ្នាំថ្មី ស្របតាមទំនៀមទម្លាប់របស់ជនជាតិភាគតិច សកម្មភាពផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងល្បែងប្រជាប្រិយក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីតេត។ល៕

បកប្រែដោយ Thuy Anh