ខេត្ត Thanh Hoa ប៉ាន់ស្មានថាទទួលបានភ្ញៀវទេសចរចំនួន ១១,៥០០ នាក់ដោយទទួលប្រាក់ចំណូលសរុបប្រមាណជា ១៣.៨ ពាន់លានដុង។ គួរកត់សម្គាល់ថា ចំនួនបន្ទប់នៅមណ្ឌលទេសចរណ៍ Pu Luong (ស្រុក Ba Thuoc) មានភ្ញៀវមកស្នាក់នៅពេញ ១០០%។

leftcenterrightdel
ភ្ញៀវទេសចរអន្តរជាតិទៅទស្សនានៅទីក្រុង Nha Trang (រូបថត៖ baokhanhhoa.vn)

ទីក្រុង Nha Trang (ខេត្ត Khanh Hoa) បានទទួលភ្ញៀវទេសចរចំនួន ៣៥៥,២០០ នាក់ ដោយទទួលបានប្រាក់ចំណូលពីទេសចរណ៍ឡើងដល់ជិត ៦២ ពាន់លានដុង។ ខេត្ត Ca Mau ទទួលភ្ញៀវទេសចរជាង ១៤,៩០០ នាក់ កើនឡើង ២០ ដង ហើយប្រាក់ចំណូលសរុបសម្រេចបានប្រមាណ ៥.៨ ពាន់លានដុង កើនឡើង ៣១ ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំនួនភ្ញៀវទេសចរទៅទីរួមខេត្ត Sa Pa ប្រមាណជាង ៤២ ពាន់នាក់ កើនឡើង ២.៧ ដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ហើយប្រាក់ចំណូលត្រូវបានប៉ាន់ប្រមាណថា ១២៦ ពាន់លានដុង កើនឡើងជាង ៨០ ពាន់លានដុង បើធៀបនឹងថ្ងៃបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២២។ គោលដៅទេសចរណ៍នៅខេត្ត Tien Giang ដូចជាឆ្នេរ Go Cong (ស្រុក Go Cong Dong) ភូមិបុរាណ Dong Hoa Hiep (ស្រុក Cai Be) មណ្ឌលទេសចរណ៍កោះ Tan Phong (ស្រុក Cai Lay) ជាដើម បានទទួលភ្ញៀវចំនួន ១២,២០៦ នាក់ កើនឡើង ៣៣៣.៣% ក្នុងរយៈពេលដូចគ្នាឆ្នាំ២០២២៕

បកប្រែដោយ Thuy Anh