ផ្សព្វផ្សាយរូបភាពវៀតណាមក្នុងពិព័រណ៍អន្តរជាតិ UN Bazaar ឆ្នាំ ២០២២
កប.អនឡាញ - នាថ្ងៃទី ២២ ខែវិច្ឆិកា នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ (ស្វីស) ស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិផ្សេងៗទៀតនៅទីក្រុងហ្សឺណែវ បានចូលរួមពិព័រណ៍អន្តរជាតិ UN Bazaar ឆ្នាំ២០២២ រៀបចំឡើងដោយសមាគមសហព័ន្ធនារីអង្គការសហប្រជាជាតិ ដើម្បីរៃអង្គាសប្រាក់ជួយកុមារដែលជួបការលំបាកនៅលើពិភពលោក រួមទាំងកុមារវៀតណាមផងដែរ។