ភាពទាក់ទាញពីតម្លៃវប្បធម៌

ដោយធ្លាប់មានឱកាសទៅទេសចរណ៍នៅគោលដៅទេសចរណ៍ជាច្រើន ប៉ុន្តែនៅពេលមកដល់ភូមិទេសចរណ៍សហគមន៍ Sin Suoi Ho ស្រុក Phong Tho (Lai Chau) អ្នកស្រី Pham Thi Quynh អ្នកទេសចរមកពីទីក្រុងហាណូយតែងតែមានមនោសញ្ចេតនាពិសេសសម្រាប់តំបន់នេះ។

អ្នកស្រី Quynh បានឲ្យដឹងថា “ទេសភាពធម្មជាតិនិងអត្ដសញ្ញាណវប្បធម៌ពិសេសរបស់ជនជាតិ Mong ក្នុងភូមិបានធ្វើឱ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង។ តាំងពីផ្ទះប្រពៃណី ទេសភាពធម្មជាតិដ៏ស្រស់ស្អាតអស្ចារ្យ រហូតដល់ម្ហូបអាហរ សំលៀកបំពាក់ ដែលបានត្បាញដោយជនជាតិភាគតិចមានភាពទាក់ទាញចំពោះភ្ញៀវទេសចរ។

លោក Hang A Xa ប្រធានសហករណ៍ Trai Tim ស្រុក Phong Tho បានឲ្យដឹងថា “ជាមធ្យមក្នុងមួយខែ សហករណ៍បានទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរពី ១៥ ទៅ ២០ ក្រុម មកទស្សនាទេសចរណ៍ ក្នុងនោះចំនួនភ្ញៀវច្រើនជាងគេគឺនៅចុងសប្តាហ៍។  លក្ខណៈវប្បធម៌ដែលទទួលបានចាប់អារម្មណ៍ពីភ្ញៀវទេសចរ គឺសំលៀកបំពាក់ ការដេរប៉ាក់ ឬ ចម្រៀង ពិធីបុណ្យប្រពៃណី និងល្បែងប្រជាប្រិយ... ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទេសចរណ៍សហគមន៍បាននាំមកនូវប្រាក់ចំណូលល្អគ្រាន់បើសម្រាប់ប្រជាជនក្នុងតំបន់”។

leftcenterrightdel
ជនជាតិ Mong នៅភូមិ Sin Suoi Ho សំដែងត្រែដើម្បីបម្រើភ្ញៀវទេសចរណ៍

មិនត្រឹមតែនៅខេត្ត Lai Chau ប៉ុណ្ណោះទេ ថែមទាំងខេត្តភ្នំភាគខាងជើងជាច្រើនក៏កំពុងលើកកម្ពស់គំរូទេសចរណ៍សហគមន៍ផងដែរ។ តម្លៃបេតិកភណ្ឌវប្បធម៌រូបី និងអរូបីដ៏មានតម្លៃជាច្រើន ហើយផលិតផលទេសចរណ៍កាន់តែមានប្រសិទ្ធភាព។ ដូចពីមុន នៅរំលឹកដល់ទីរួមខេត្ត Sa Pa (ខេត្ត Lao Cai) ភ្ញៀវទេសចរតែងតែគិតដល់កន្រ្តកខ្សែកាប Fansipan ប៉ុណ្ណោះ។ ប៉ុន្ដែទីរួមខេត្ត Sa Pa នាពេលនេះ ក៏មានផលិតផលទេសចរណ៍ជាច្រើន ដូចជារថភ្លើងឡើងភ្នំ Muong Hoa ជ្រលងភ្នំផ្កាកុលាបធំបំផុតនៅវៀតណាមជាមួយនឹងសួនផ្ការីកស្គុះស្គាយគ្រប់រដូវ... ទន្ទឹមនឹងនោះ ភ្ញៀវទេសចរណ៍នៅបានចូលរួមព្រឹត្តិការណ៍វប្បធម៌ ទេសចរណ៍ និងកីឡាដែលមានលក្ខណៈអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិភាគតិចទៀតផង ...។

វប្បធម៌មូលដ្ឋានគឺជា "គន្លឹះ" នៃការអភិវឌ្ឍទេសចរណ៍សហគមន៍

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទេសចរណ៍វៀតណាមមានការអភិវឌ្ឍន៍គួរឲ្យចាប់អារម្មណ៍ ក្លាយជាគោលដៅទាក់ទាញក្នុងតំបន់និងពិភពលោក។ ដើម្បីសម្រេចបាននូវលទ្ធផលនេះ ក្រៅពីទេសភាពធម្មជាតិ ភាពទាក់ទាញបានមកពីតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌ ជាពិសេសគឺអត្ដសញ្ញាណវប្បធម៌ដ៏ល្អរបស់ជនរួមជាតិភាគតិច។ ជួបសំណោះសំណាលជាមួយយើងខ្ញុំ លោក Pham Hai Quynh ប្រធានសមាគមទេសចរណ៍សហគមន៍វៀតណាមបានឲ្យដឹងថា៖ “ទេសចរណ៍សហគមន៍មានការអភិវឌ្ឍន៍ជាវិជ្ជមាន រួមទាំងនៅតំបន់ភ្នំភាគខាងជើង រួមចំណែកនាំមកនូវប្រសិទ្ធភាពសម្រាប់សេដ្ឋកិច្ចសង្គមសម្រាប់តំបន់ និងអាជីវកម្មជាច្រើន បង្កើតការងារនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសសម្រាប់ជនរួមជាតិភាគតិច។ លើសពីនេះ ដោយសារការអភិវឌ្ឍទេសចរណ៍សហគមន៍ ការរក្សាប្រពៃណី កសាងបរិយាកាសវប្បធម៌ដែលរួមចំណែកជាវិជ្ជមានក្នុងការថែរក្សាអត្ដសញ្ញាណវប្បធម៌ជនជាតិ”។

លោក Pham Hai Quynh បានឲ្យដឹងទៀតថា តម្លៃវប្បធម៌មូលដ្ឋានជា “គន្លឹះ” ដើម្បីអភិវឌ្ឍទេសចរណ៍សហគមន៍។ ដូច្នេះ ដើម្បីអភិវឌ្ឍទេសចរណ៍សហគមន៍ប្រកបដោយនិរន្តរភាព មូលដ្ឋាននីមួយៗត្រូវតែមានការតម្រង់ទិសច្បាស់លាស់ ស្រាវជ្រាវ វិភាគ និងជ្រើសរើសតម្លៃវប្បធម៌របស់ជនជាតិនីមួយៗ ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍន៍ផលិតផលទេសចរណ៍។​ លើសពីនេះ ត្រូវមានផែនទីបង្ហាញផ្លូវអនុវត្តជាក់លាក់ កៀរគរការរួមចំណែករបស់អ្នកជំនាញអំពីទេសចរណ៍សហគមន៍ក្នុងការផ្តល់យោបល់ បណ្តុះបណ្តាលធនធានមនុស្ស ការកសាងទេសភាពភូមិ និងផលិតផលទេសចរណ៍ បំពេញតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕

បកប្រែដោយ Pham Diep