នេះជាព្រឹត្តិការណ៍សំខាន់ក្នុងចំណោមសកម្មភាពរៀបចំដោយរដ្ឋធានីហាណូយ ដើម្បីអបអរសាទរឆ្នាំសាមគ្គីភាព និងមិត្តភាពវៀតណាម-ឡាវ ឆ្នាំ ២០២២ ដែលបង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការពិសេសរវាងប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងរដ្ឋធានីហាណូយ និងរដ្ឋធានីវៀងច័ន្ទ ដោយហេតុនោះ រួមចំណែកបង្កើនការផ្លាស់ប្តូរ និងរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធរវាងបក្សទាំងពីរ រដ្ឋទាំងពី និងប្រជាជាតិទាំងពីរ។

leftcenterrightdel
ប្រតិភូកាត់ខ្សែបូសម្ពោធ ពិព័រណ៍ “រូបថត ផលិតផល និងទំនិញហាណូយ-វៀងច័ន្ទ” (រូបថត៖ vov.vn)

ពិព័រណ៍បានតាំងបង្ហាញផលិតផលប្រចាំតំបន់របស់ភូមិសិប្បកម្មនៅរដ្ឋធានីហាណូយ និងរដ្ឋធានីវៀងច័ន្ទ។ ទន្ទឹមនឹងនោះគឺរូបភាពនៃកន្លែងដ៏ល្បីល្បាញរបស់ប្រទេសទាំងពីរ រូបភាពតំណាងឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ក៏ដូចជារដ្ឋធានីនៃប្រទេសទាំងពីរផងដែរ។

ក្នុងឱកាសនេះ សហគ្រាសឡាវជាច្រើនដែលប្រតិបត្តិការលើវិស័យផលិតកម្មកសិកម្ម គ្រឿងបន្លាស់រថយន្ត សិប្បកម្មវិចិត្រសិល្បៈ ការផលិតទំនិញប្រើប្រាស់ វាយនភណ្ឌ និងកាត់ដេរ ក៏បានបង្ហាញផលិតផល និងស្វែងរកដៃគូផងដែរ៕

បកប្រែដោយ Thanh Cong