ពិព័រណ៌ពណ៌យ៉ាងសម្បូរបែបនៃវប្បធម៌អាស៊ាននឹងប្រព្រឹត្តទៅចាប់ពីព្រឹកថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែសីហា នៅសារមន្ទីរវិចិត្រសិល្បៈវៀតណាម (លេខ៦៦ ផ្លូវ Nguyen Thai Hoc ទីក្រុងហាណូយ)។

leftcenterrightdel
ពិព័រណ៌ពណ៌យ៉ាងសម្បូរបែបនៃវប្បធម៌អាស៊ាន លើកតម្កើងតម្លៃប្រពៃណី ភាពស្រស់ស្អាតរបស់មនុស្ស និងប្រទេសនីមួយៗក្នុងសហគមន៍អាស៊ាន (រូបថត៖ baoquocte.vn)

ពិធីបើកពិព័រណ៌នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៨ ខែសីហា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម តំណាងស្ថាប័នវៀតណាមមួយចំនួន និងឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសអាស៊ានប្រចាំនៅវៀតណាម និងតំណាងមជ្ឈមណ្ឌលវប្បធម៌បរទេសនៅទីក្រុងហាណូយ។ ពិព័រណ៌នឹងបង្ហាញនូវសំលៀកបំពាក់ប្រពៃណី ដែលជាលក្ខណៈពិសេសក្នុងវប្បធម៌អាស៊ាន ជាមួយនឹងរូបភាពទេសភាព វប្បធម៌ ទឹកដី មនុស្ស បេតិកភណ្ឌ និងវត្ថុវប្បធម៌ ក្នុងបំណងចង់ឧទ្ទេសនាមជូនសាធារណជនអំពីវប្បធម៌ចម្រុះ និងសម្បូរបែបរបស់អាស៊ាន។

ពិព័រណ៌ពណ៌យ៉ាងសម្បូរបែបនៃវប្បធម៌អាស៊ាន ក្នុងគោលបំណងលើកតម្កើងតម្លៃប្រពៃណី ភាពស្រស់ស្អាតរបស់មនុស្សនិងប្រទេសនីមួយៗក្នុងសហគមន៍អាស៊ាន ចូលរួមចំណែកពង្រឹងការតភ្ជាប់ សាមគ្គីភាព និងមិត្តភាពរវាងប្រទេសសមាជិកអាស៊ាន និងជាព្រឹត្តិការណ៍វប្បធម៌ពិសេសក្នុងឱកាសអបអរសាទរទិវាអាស៊ានឆ្នាំ ២០២២៕

បកប្រែដោយ Thuy Anh