ពិព័រណ៍នេះជាព្រឹត្តិការណ៍វប្បធម៌សិល្បៈពិសេស ដើម្បីឆ្ពោះទៅការរំលឹកខួបលើកទី ៥៥ នៃការបង្កើតអាស៊ាន សំដៅលើកតម្កើងប្រពៃណីវប្បធម៌ ភាពស្រស់ស្អាតដ៏វិសេសវិសាល និងភាពចម្រុះនៃវប្បធម៌តាមរយៈសំលៀកបំពាក់ប្រពៃណីរបស់ប្រទេសនីមួយៗ។

leftcenterrightdel
សំលៀកបំពាក់ជាប្រពៃណីរបស់វៀតណាមនៅឯពិព័រណ៍ (រូបថត៖ vov.vn)

ការតាំងពិព័រណ៌បានបង្ហាញផ្នែកមួយនៃវប្បធម៌សំលៀកបំពាក់ប្រពៃណីរបស់បណ្តាប្រទេសសមាជិកអាស៊ាន ជាមួយនឹងសំលៀកបំពាក់ប្រពៃណីដ៏វិសេសវិសាល។ ក្រៅពីសំលៀកបំពាក់ ប្រទេសនីមួយៗនៅដាក់តាំងរូបថតអំពីទេសភាពប្រទេស ពិធីបុណ្យទាន សកម្មភាពវប្បធម៌ និងជំនឿរបស់ប្រជាជននៃបណ្តាប្រទេសអាស៊ាន ដែលភ្ជាប់ជាមួយរូបភាពប្រជាជនស្លៀកពាក់តាមបែបប្រពៃណី៕

បកប្រែដោយ Huyen Trang