សប្តាហ៍បុណ្យ Hue ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែមិថុនា។ កម្មវិធីសិល្បៈបើកសប្តាហ៍បុណ្យ Hue ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៨ យប់ ថ្ងៃទី២៥ មិថុនា នៅទីលាន Ngo Mon។

leftcenterrightdel
សន្និសីទកាសែតឧទ្ទេសនាមសប្តាហ៍បុណ្យ Hue ឆ្នាំ ២០២២ (រូបថត៖ vov.vn)

សប្តាហ៍បុណ្យ Hue ឆ្នាំ ២០២២ រួមមានកម្មវិធី និងពិធីបុណ្យសំខាន់ៗចំនួន ៨ រួមជាមួយសកម្មភាពតម្រង់ទិសសហគមន៍ជាច្រើន។ កម្មវិធីសិល្បៈបើកសប្តាហ៍បុណ្យ Hue ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ "ទឹកដីសុខក្សេមក្សាន្តសន្តិភាពគ្រប់ទិសទី" នឹងលើកតម្កើងតម្លៃវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណរបស់ Hue។ លើសពីនេះ ក៏មានសកម្មភាពវប្បធម៌ និងសិល្បៈដ៏ទាក់ទាញជាច្រើន ដើម្បីបម្រើភ្ញៀវទេសចរ និងសហគមន៍ផងដែរ។

សប្តាហ៍បុណ្យ Hue ឆ្នាំ ២០២២ មានការចូលរួមពីក្រុមសិល្បៈបរទេសចំនួន ៨ ក្រុមរួមមាន៖ បារាំង បែលហ្សិក អ៊ីស្រាអែល អេស្បាញ ប្រេស៊ីល រុស្ស៊ី អារ៉ាប៊ី និងថៃ  និងក្រុមសិល្បៈក្នុងស្រុកចំនួយ  ៣០ ក្រុមនឹងបង្កើតទៅជាមហោស្របវប្បធម៌ដ៏ទាក់ទាញ៕

បកប្រែដោយ Huyen Trang