ថ្លែងក្នុងសន្និសីទសារព័ត៌មានអំពីការអនុវត្តគម្រោងនេះ លោក Nicolas Warnery បានឲ្យដឹងថា គោលដៅនៃគម្រោងគឺរៀបចំកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងអង្គការវប្បធម៌បារាំង និងវៀតណាម ដើម្បីពង្រីកនិងថែរក្សាបេតិកភណ្ឌធម្មជាតិ និងវប្បធម៌របស់វៀតណាម។ គម្រោងមានការចូលរួមពីអង្គភាព និងស្ថាប័ននៃប្រទេសទាំងពីរ ដូចជាសារមន្ទីរសិល្បៈ សារមន្ទីរវិទ្យាសាស្ត្រ និងមនុស្ស សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ សាកលវិទ្យាល័យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ល។

leftcenterrightdel
ប្រតិភូក្នុងសន្និសីទសារព័ត៌មាន (រូបថត៖ vnanet.vn)

ថវិកាសម្រាប់គម្រោងនេះ មានចំនួន ១៨ ពាន់លានដុង សម្រាប់សកម្មភាពដំណាក់កាល ២០២២-២០២៤ ក្នុងនោះ ថវិកា ១៤ ពាន់លានដុងទទួលពីរដ្ឋាភិបាល និងដៃគូផ្សេងៗរបស់បារាំង។ គម្រោងនេះនឹងអនុវត្តសកម្មភាពជាច្រើនក្នុងវិស័យចំនួន ៣ ដូចជា៖ ការបណ្តុះបណ្តាល បុគ្គលិកដែលកំពុងធ្វើការក្នុងសារមន្ទីរនៅវៀតណាម; អភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលស្តីពី "វិស័យសារមន្ទីរ" នៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសវៀតណាម និងជួយគាំទ្រកសាងគម្រោងសាកល្បងក្នុងការថែអភិរក្សបេតិកភណ្ឌក្នុងតំបន់ចំនួន ៣ នៃប្រទេសវៀតណាម៕

បកប្រែដោយ Thuy Anh