នៅឆ្នាំនេះ ទីក្រុងហាណូយត្រូវបានរំពឹងថានឹងស្វាគមន៍ និងបម្រើភ្ញៀវទេសចរពី ៩ ទៅ ១០ លាននាក់ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិពី ១.២ ទៅ ២ លាននាក់។ ប្រាក់ចំណូលសរុបពីភ្ញៀវទេសចរត្រូវបានរំពឹងទុកពី ២៨,០០០ ទៅ ៣៦,០០០ ពាន់លានដុង។

leftcenterrightdel
ភ្ញៀវទេសចរចូលរួមដំណើរកំសាន្តស្វែងយល់អំពីស្ថាបត្យកម្មបារាំងនៅកណ្តាលទីក្រុងហាណូយ

ដើម្បីសម្រេចបាននូវគោលដៅនេះ ទីក្រុងនឹងរៀបចំសកម្មភាពទេសចរណ៍ក្នុងលក្ខណៈបត់បែនសម្របខ្លួនទៅនឹងស្ថានភាពជំងឺរាតត្បាត ផ្តោតសំខាន់លើការអនុវត្តផលិតផលទេសចរណ៍ថ្មីៗជាច្រើនដូចជា៖ ដើរថ្មើជើងដើម្បីស្វែងយល់អំពី “ស្ថាបត្យកម្មបារាំងនៅកណ្តាលទីក្រុងហាណូយ”, ទស្សនាទីក្រុងបុរាណដោយរថភ្លើងអគ្គិសនី, ស្វែងយល់ទីក្រុងហាណូយដោយការជិះកង់ “VGreen bike tour”។ល៕

បកប្រែដោយ Huyen Trang