កម្មវិធីនេះដោយគណៈឃោសនាអប់រំមជ្ឈិមបក្សប្រគល់ទៅឲ្យ កាសែតអេឡិចត្រូនិកបក្សកុម្មុយនិស្តវៀតណាម សហការជាមួយបញ្ជាការដ្ឋានកងទ័ពជើងទឹក និងស្ថាប័នពាក់ព័ន្ធ ដើម្បីបង្ហាញពីការដឹងគុណចំពោះការរួមវិភាគទានដ៏ធំធេងរបស់កម្មាភិបាល និងយុទ្ធជននៃកងទ័ពជើងទឹកប្រជាជនវៀតណាមក្នុងបុព្វហេតុការពារអធិបតេយ្យភាពសមុទ្រ កោះ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់មាតុភូមិ។

leftcenterrightdel
កម្មវិធីសិល្បៈពិសេស "និទាឃរដូវ Truong Sa" លើកទី ១០ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែមករា ខាងមុខនេះ (រូបថតឧទាហរណ៍៖ toquoc.vn)

នេះក៏ជាសារឃោសនា និងផ្សព្វផ្សាយអប់រំយុវជនជំនាន់ក្រោយ ព្រមទាំងលើកទឹកចិត្ត និងរឹតបន្តឹងទំនាក់ទំនងរវាងកងទ័ពនិងប្រជាជន ដើម្បីឱ្យយុទ្ធជនមានជំនឿយ៉ាងមុតមាំ ការពារសមុទ្រដ៏ពិសិដ្ឋនៃមាតុភូមិ និងលើកទឹកចិត្តអ្នកនេសាទឲ្យមានភាពហ្នឹងន៏ចិត្តប្រកបមុខរបរនេសាទក្នុងសមុទ្រ៕

បកប្រែដោយ Huyen Trang