leftcenterrightdel
ទឹកកកគ្របដណ្តប់ពេញកំពូលភ្នំ Fansipan (រូបភាព៖ vnanet.vn)

នាថ្ងៃទី ៣ មករា ប្រធានការិយាល័យវប្បធម៌និងព័ត៌មានទីរួមខេត្ដ Sa Pa ខេត្ត Lao Cai លោកស្រី Hoang Thi Vuong បានឲ្យដឹងថា ភ្ញៀវទេសចរមកទស្សនាតំបន់ទេសចរណ៍ជាតិ Sa Pa ក្នុងអំឡុងរយៈពេល ៣ ថ្ងៃនៃបុណ្យចូលឆ្នាំថ្មីសកល ២០២២ (ពីថ្ងៃទី១ ដល់ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២) មាន ១៧,៣៤៦ នាក់។

ប្រាក់ចំណូលពីភ្ញៀវទេសចរណ៍សម្រេចបាន ៤៦ ពាន់លានដុង កើនឡើងជាង ៧,៨  ពាន់លានដុង បើធៀបនឹងថ្ងៃបុណ្យណូអែលឆ្នាំ ២០២១ (គិតពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១)។

ទោះបីចំនួនអ្នកទស្សនាមានត្រឹមតែ ៣០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ប៉ុន្តែនេះគឺជាសញ្ញាល្អដែលបង្ហាញពីការងើបឡើងវិញនៃវិស័យទេសចរណ៍នៅទីរួមខេត្ត Sapa ខេត្ត Lao Cai បន្ទាប់ពីមានការវិវឌ្ឍយ៉ាងស្មុគស្មាញនៃជំងឺ​កូវីដ-១៩៕

បកប្រែដោយ Pham Diep