leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមកម្មវិធីសិល្បៈ "ជំនឿទុកចិត្ត និងសេចក្តីប្រាថ្នា" (រូបថត៖ vnanet.vn)

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយនាយកដ្ឋានឃោសនាអប់រំមជ្ឈិម ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអបអរសាទរសន្និសីទវប្បធម៌ជាតិឆ្នាំ២០២១ (នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែវិច្ឆិកា)។ អញ្ជើញចូលរួមកម្មវិធីមាន លោក Nguyen Trong Nghia លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំមជ្ឈិម; លោក Nguyen Van Hung សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។

leftcenterrightdel
ថ្នាក់ដឹកនាំបក្ស និងរដ្ឋចូលរួមទស្សនា

កម្មវិធីសិល្បៈពិសេស "ជំនឿទុកចិត្ត និងសេចក្តីប្រាថ្នា" មានអត្ថន័យជាច្រើន ដែលលើកសរសើរអ្នកសម្តែងសិល្បៈអាជីព ដោយមានវត្តមានពីអង្គភាពសិល្បៈជាង ១០ នៅទូទាំងប្រទេស។ កម្មវិធីបានបង្ហាញពីវប្បធម៌នៅគ្រប់ទីកន្លែងនៃប្រទេសជាតិ ពីតំបន់ភាគខាងជើង តំបន់ភាគកណ្តាល តំបន់ខ្ពង់រាប Tay Nguyen ដល់ភាគខាងត្បូង។ កម្មវិធីប្រព្រឹត្តទៅក្នុងរយៈពេល ១០០ នាទី រួមមាន ៣ ផ្នែក គឺ៖ មាតុភូមិ (ដំណាក់កាលវប្បធម៌សម័យកសាងប្រទេសជាតិ); ផ្លូវដែលយើងធ្វើដំណើរ (ដំណាក់កាលបដិវត្តន៍វប្បធម៌ជឿនលឿន បង្កប់ដោយអត្តសញ្ញាណជាតិ) និងវៀតណាមរីកចម្រើន (ដំណាក់កាលវប្បធម៌សមាហរណកម្ម និងការអភិវឌ្ឍ)។ កម្មវិធីសិល្បៈ បានរួមចំណែកបញ្ជាក់ពីឋានៈ និងតួនាទីរបស់វប្បធម៌ក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ។

leftcenterrightdel
ឆាកឈុតនៅក្នុងកម្មវិធី

បកប្រែដោយ Thanh Cong