ដំណាក់កាលទី១ ពីខែធ្នូ ឆ្នាំ២០២១ ទទួលភ្ញៀវអន្តរជាតិតាមកម្មវិធីទៅទេសចរណ៍ទាំងកញ្ចប់តាមផ្លូវអាកាស ផ្លូវសមុទ្រ ក្នុងតំបន់ទេសចរណ៍ដែលបានជ្រើសរើស។

leftcenterrightdel
ភ្ញៀវទេសចរអន្តរជាតិមកទីក្រុងហូជីមិញមុនពេលជំងឺ Covid-19 ផ្ទុះឡើង (រូបថត៖hochiminhcity.gov.vn)

ដំណាក់កាលទី២ ពីខែមករា ឆ្នាំ២០២២ អនុញ្ញាតឲ្យក្រុមហ៊ុនទេសចរណ៍ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវបានទទួលភ្ញៀវទេសចរអន្តរជាតិ។ នៅដំណាក់កាលនេះ ភ្ញៀវទេសចរអាចចូលរួមកម្មវិធីទេសចរណ៍ដែលមានគោលដៅទេសចរណ៍ជាច្រើន បន្ទាប់ពីសម្រេចកម្មវិធីទេសចរណ៍ក្នុងទីក្រុងហូជីមិញក្នុងរយៈពេល ៧ ថ្ងៃ (ទីក្រុងបានតភ្ជាប់ជាមួយខេត្ត ទីក្រុងដូចជា Kien Giang; Khanh Hoa; Da Nang; Quang Nam; Quang Ninh និងអាចបន្ថែមតំបន់ផ្សេងៗទៀត)។

ដំណាក់កាលទី៣ បើកទ្វារឡើងវិញសម្រាប់ទីផ្សារភ្ញៀវទេសចរអន្តរជាតិទាំងអស់។ វេលាចាប់ផ្ដើមនឹងផ្អែកលើស្ថានភាពនៃជំងឺរាតត្បាត និងការវាយតម្លៃលើលទ្ធផលនៃការទទួលភ្ញៀវទេសចរអន្តរជាតិក្នុងដំណាក់កាលទាំងពីរ៕

បកប្រែដោយ Thuy Anh