ក្រោមប្រធានបទ “អភិរក្ស និងអភិវឌ្ឍតម្លៃវប្បធម៌ប្រពៃណីរបស់សហគមន៍ជនជាតិភាគតិចនៅតំបន់ខ្ពង់រាបភាគខាងលិច ក្នុងរយៈពេលនៃការធ្វើសមាហរណកម្ម និងការអភិវឌ្ឍប្រទេសជាតិ” មហោស្រពនេះមានការចូលរួមពីខេត្តចំនួន ៧ រួមមាន៖ ខេត្ត Kon Tum, Gia Lai, Dak Lak, Dak Nong, Lam Dong, និងខេត្ត Quang Nam, Binh Phuoc (បើកទូលាយ)។

leftcenterrightdel
ការសម្តែងគងឃ្មោះនៅក្នុងពិធីបុណ្យរបស់បណ្តាជនជាតិភាគតិចនៅតំបន់ខ្ពង់រាបភាគខាងលិច (រូបថត៖ kontum.gov.vn)

ទន្ទឹមនឹងការតាំងពិព័រណ៍ “លក្ខណៈវប្បធម៌របស់ជនជាតិភាគតិចនៅតំបន់ខ្ពង់រាបភាគខាងលិច ក្នុងសហគមន៍វប្បធម៌បណ្តាជនជាតិភាគតិចវៀតណាម” ក្នុងក្របខ័ណ្ឌមហោស្រពនេះ ក៏មានសកម្មភាពពិសេស ដូចជា៖ កន្លែងតាំងបង្ហាញ ណែនាំ និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីប្រចាំតំបន់; បង្ហាញ និងណែនាំម្ហូបប្រពៃណីប្រចាំតំបន់; ការសម្តែងគងឃ្មោះ; ការបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីរបស់បណ្តាជនជាតិភាគតិច; សកម្មភាពផ្សព្វផ្សាយជំរុញទេសចរណ៍៕

បកប្រែដោយ Huyen Trang