ពិធីគឺជាសកម្មភាពអបអរសាទរមហាសន្និបាតបក្សលើកទី១១ នៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញអាណត្តិ ២០២០-​២០២៥ និងជួយជ្រោមជ្រែងប្រធានបទរបស់ទីក្រុងនៅឆ្នាំ២០២០ - ឆ្នាំជម្រុញវប្បធម៌ និងកសាងរបៀបរស់នៅមួយប្រកប​ដោយភាពស៊ីវិល័យនៅទីក្រុង។

leftcenterrightdel
ការបង្ហាញម៉ូដអាវផាយនៅពិធីបើកមហោស្រព

មហោស្រពនឹងប្រព្រឹត្តទៅដល់ថ្ងៃទី២០ ខែវិច្ឆិកា ដោយមានសកម្មភាពដ៏មានអត្ថន័យ ដើម្បីបង្ហាញរូបភាពស្អាត ពង្រីកតម្លៃនៃអាវផាយវៀតណាមដល់ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស ដូចជា សិក្ខាសាលា “អាវផាយ - បេតិកភណ្ឌវប្បធម៌”; ការប្រឡង “ខ្ញុំស្រឡាញ់អាវផាយវៀតណាម”; ក៏ដូជាកិច្ចពិភាក្សាអំពីអាវផាយ; ការប្រគល់អាវផាយជូនគ្រូបង្រៀន អ្នកវប្បធម៌; បញ្ចុះតម្លៃសំបុត្រសម្រាប់ភ្ញៀវពាក់អាវផាយមកទស្សនាសារមន្ទីរ និងកន្លែងតាំងពិព័រណ៌អាវផាយ។ បន្ទាប់ពីពិធីបើក សកម្មភាពអំពីអាវផាយនឹងប្រព្រឹត្តទៅនៅគោលដៅទេសចរណ៍ល្បីឈ្មោះជាច្រើនក្នុងទីក្រុងហូជីមិញ ដូចជា សារមន្ទីរស្លាកស្នាមសង្គ្រាម ការិយាល័យប្រៃសណីយ៍ទីក្រុង  វិទ្យាល័យ និងមណ្ឌលឧស្សាហកម្មនានា៕

បកប្រែដោយ Thuy Anh