មហោស្រពអាវផាយទីក្រុងហូជីមិញលើកទី៧ ឆ្នាំ២០២០ ដែលប្រព្រឹត្តទៅនាថ្ងៃទី១១ និងថ្ងៃទី១២ ខែតុលា ទទួលបានការចូលរួមពីអ្នករចនាម៉ូដ អ្នកស្រាវជ្រាវវប្បធម៌ សិល្បករ អ្នកល្បីឈ្មោះជាច្រើនកុះករ។

leftcenterrightdel
តំណាងគណៈកម្មការរៀបចំមហោស្រពអាវផាយនៅសន្និសីទសារព័ត៌មាន (រូបថត៖ vnanet.vn)

ដោយមានប្រធានបទ “ខ្ញុំស្រឡាញ់អាវផាយវៀតណាម” មហោស្រពគឺជាព្រឹត្តិការណ៍បើកកម្មវិធី “សួស្ដីទីក្រុងហូជីមិញ - Hello Ho Chi Minh City” ដែលរៀបចំដោយផ្នែកទេសចរណ៍ទីក្រុង ដើម្បីបង្ហាញរូបភាពទីក្រុងដល់ភ្ញៀវទេសចរ។ មហោស្រពឆ្នាំនេះមានសកម្មភាពគួរឲ្យចាប់អារម្មណ៍ជាច្រើន ដូចជា ការប្រឡង “ខ្ញុំស្រឡាញ់អាវផាយវៀតណាម”; សិក្ខាសាលា “អាវផាយ - បេតិកភណ្ឌវប្បធម៌”។ល។

មហោស្រពអាវផាយជាព្រឹត្តិការណ៍វប្បធម៌ និងទេសចរណ៍ត្រូវបានរៀបចំប្រចាំឆ្នាំ ដែលទាក់ទាញការយកចិត្តទុកដាក់របស់ភ្ញៀវទេសចរនៅក្នុង និងក្រៅប្រទេស៕

បកប្រែដោយ Thuy Anh