សប្តាហ៍ភាពយន្តនេះនឹងប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែតុលា នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដោយមានខ្សែភាពយន្តរបស់វៀតណាម និងអន្តរជាតិចំនួន២០។

leftcenterrightdel
ខ្សែភាពយន្តមួយចំនួនដែលបញ្ចាំងនៅសប្តាហ៍ភាពយន្តឯកសារអន្តរជាតិអឺរ៉ុប - វៀតណាមលើកទី ១០ នៅឆ្នាំ២០១៩ (រូបថត៖ sggp.org.vn)

ក្នុយរយៈពេលជាង ១០ ឆ្នាំមកម៉្លេះ ពោលគឺបានឆ្លងកាត់ការៀបចំសប្តាហ៍ភាពយន្តឯកសារអឺរ៉ុប - វៀតណាម ចំនួន ១០ លើករួចហើយ  ទស្សនិកជនវៀតណាមនិងមិត្តភក្តិអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះគុណភាពនៃខ្សែភាពយន្តឯកសារអឺរ៉ុប និងវៀតណាម។ ដោយមានបំណងចូលរួមចំណែកក្នុងការជំរុញវប្បធម៌ពិភពលោកឲ្យខិតមកជិតគ្នា មហោស្រពភាពយន្ត - សប្តាហ៍ភាពយន្តបានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរវប្បធម៌រវាងបណ្ដាប្រទេស៕

បកប្រែដោយ Thuy Anh