ក្រោមប្រធានបទ “ការបង្វែរឌីជីថលដើម្បីជំរុញវិស័យទេសចរណ៍” ពិព័រណ៌ផ្សារណាត់លើកនេះនឹងបង្ហាញអំពីការប្រើប្រាស់បច្ចេកវិទ្យាដើម្បីប្តូរថ្មីការគ្រប់គ្រង ប្រតិបត្ដិការ និងការរៀបចំសកម្មភាពអាជីវកម្មរបស់ស្ថាប័នគ្រប់គ្រងនិងសហគ្រាសទេសចរណ៍។

leftcenterrightdel
ពិព័រណ៌ផ្សារណាត់ VITM ឆ្នាំ២០១៩ បានទាក់ទាញការចូលរួមពីប្រជាជននិងភ្ញៀវទេសចរជាច្រើន (រូបថត៖ baotintuc.vn)

គណៈកម្មការរៀបចំបានលើកទឹកចិត្តសហគ្រាស និងអង្គការដែលចូលរួមពិព័រណ៌ផ្សារណាត់ឲ្យផ្ដល់គំនិតផ្តួចផ្តើមក្នុងការគ្រប់គ្រង ធ្វើអាជីវកម្ម និងទេសចរណ៍ផ្សាភ្ជាប់ជាមួយឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជម្រុញឲ្យទេសចរណ៍វៀតណាមក្លាយជាផ្នែកសេដ្ឋកិច្ចមួយដែលមានបច្ចេកវិទ្យាទំនើប។

តាមគម្រោង ពិព័រណ៌ផ្សារណាត់នឹងមានស្ដង់ជាង ៣០០ ស្ដង់របស់សហគ្រាសទេសចរណ៍ សណ្ឋាគារ ក្រុមហ៊ុនអាកាសចរណ៍ អង្គភាពផ្ដល់សេវាកម្មទេសចរណ៍ ស្ថាប័នគ្រប់គ្រងនិងផ្សព្វផ្សាយទេសចរណ៍មកពី ៥៤ ខេត្ត  ក្រុងក្នុងទូទាំងប្រទេស៕

បកប្រែដោយ Thuy Anh