leftcenterrightdel
ទិដ្ឋភាពនៃពិធីប្រគល់រង្វាន់សម្រាប់ស្នាដៃទ្រឹស្តី រិះគន់អក្សរសាស្ត្រ សិល្បៈ

ស្នាដៃចំនួន ១៥ ស្ថិតក្នុងវិស័យដូចជា អក្សរសាស្ត្រ សិល្បៈ ល្ខោន ភាពយន្ត ជាដើម សុទ្ធតែបានបដិសេធទស្សនៈខុសឆ្គង់ នៅក្នុងអក្សរសិល្ប៍ និងសិល្បៈ។ ថ្លែងនៅក្នុងពិធីនេះ លោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាម និងជាប្រធានក្រុមប្រឹក្សាទ្រឹស្តី រិះគន់អក្សរសាស្ត្ រនិងសិល្បៈមជ្ឈិម បានសង្កត់ធ្ងន់ថា៖ “ក្រុមប្រឹក្សាទ្រឹស្តី រិះគន់អក្សរសាស្ត្រ និងសិល្បៈមជ្ឈឹម សង្ឃឹមថា ក្នុងរយៈពេលខាងមុខនេះ សមាគមអក្សរសាស្ត្រ សិល្បៈនៅថ្នាក់មជ្ឈិម និងមូលដ្ឋាន រួមទាំងអ្នកនិពន្ធ សិល្បៈករ និងអ្នកបំពេញការងារទ្រឹស្តី រិះគន់អក្សរសាស្ត្រ សិល្បៈក៏ដូចជាសាធារណជន គួរតែមានការចាប់អារម្មណ៍ជាងទៀត ចូលរួមយ៉ាងសកម្ម ដើម្បីធ្វើឲ្យរង្វាន់នេះកាន់តែមានលក្ខណៈជាក់ស្តែងនិងមានអត្ថន័យធំជាង។ ក្រុមប្រឹក្សាទ្រឹស្តី រិះគន់អក្សរសាស្ត្រនិងសិល្បៈមជ្ឈិម និងគណៈកម្មាធិការដឹកនាំនឹងបន្តធ្វើការផ្លាស់ប្តូរថ្មី បំពេញបន្ថែមនិងធ្វើឱ្យល្អឥតខ្ចោះនូវបទប្បញ្ញត្តិ ដើម្បីឱ្យការពិចារណាលើពានរង្វាន់មានលក្ខណៈវិទ្យាសាស្ត្រ និងលើកទឹកចិត្តដល់ការជ្រើសរើសស្នាដៃដែលមានគុណភាពខ្ពស់ជាងនេះទៅទៀត”៕

តាម vovworld