leftcenterrightdel
សៀវភៅ "វៀតណាមអភិវឌ្ឍយ៉ាងឆាប់រហ័ស" រួមចំណែករិតបន្តឹងទំនាក់ទំនងមិត្តភាព វៀតណាម - សហព័ន្ធរុស្ស៊ី (រូបថត៖ vnanet.vn)

សៀវភៅជាភាសារុស្ស៊ីកម្រាស់ជិត ២០០ ទំព័រដែលមានរូបភាពយ៉ាងរស់រវើកអំពីវៀតណាមផ្លាស់ថ្មី និងទំនើប ត្រូវបាននិពន្ធបន្ទាប់ពីដំណើរកម្សាន្តរបស់អ្នកនិពន្ធនៅប្រទេសវៀតណាម។ ជាមួយនឹងរបៀបសរសេរដ៏សាមញ្ញ អ្នកនិពន្ធឧទ្ទេសនាមជាមួយមិត្តអ្នកអានអំពីប្រទេសវៀតណាមមួយដែលកំពុងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងខ្លាំងក្លា និងធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ រួមចំណែកក្នុងការធានាសន្តិសុខ និងស្ថិរភាពក្នុងតំបន់ ដើម្បីសន្តិភាពសមុទ្រកោះ។ ទន្ទឹមនឹងនេះដែរ មិត្តអ្នកអានជនជាតិរុស្ស៊ីនឹងមានឱកាសដើម្បីយល់ច្បាស់អំពីសិល្បៈ ម្ហូប និងវប្បធម៌ជាប្រពៃណីរបស់ប្រជាជនវៀតណាមនៅក្នុងជំពូកទី ២ នៃសៀវភៅ។

សៀវភៅ "វៀតណាមអភិវឌ្ឍយ៉ាងឆាប់រហ័ស" រួមចំណែកដល់ប្រជាជននៃប្រទេសទាំងពីរមានការយល់ដឹងគ្នាទៅវិញទៅមករិតបន្តឹងទំនាក់ទំនងមិត្តភាពរវៀតណាម - សូវៀត / សហព័ន្ធរុស្ស៊ី និងដូចជាអ្នកជំនាញការ Grigory Trofimchuk បានអះអាងនៅក្នុងជំពូកទី ៤ នៃសៀវភៅនេះថា “វៀតណាមជាមិត្តភក្តិ ដៃគូ និងជាសម្ព័ន្ធមិត្តគួរឲ្យទុកចិត្តរបស់សហព័ន្ធរុស្ស៊ី”៕

បកប្រែដោយ Huyen Trang