leftcenterrightdel
រូបថតឧទាហរណ៍ (thoibaotaichinhvietnam.vn)

សកម្មភាពសំខាន់បំផុតក្នុងចំណោមសកម្មភាពរំលឹក​ខួបលើកទី ១០១០ នៃទិវាបង្កើតរាជធានី Thang Long - ហាណូយ គឺពិធីរំលឹកខួបក្រោមប្រធានបទ “Thang Long - ហាណូយ ភាពរឹងមាំជាអមតៈ” ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែតុលា។ ក្រៅពីនោះ មានសកម្មភាពជាច្រើនក៏បានប្រព្រឹត្តទៅពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែតុលាដូចជា៖ ការតាំងពិព័រណ៍តាមប្រធានបទ “១០១០ ឆ្នាំមុន ដែលស្តេច Ly Thai To រើរាជធានីទៅ Thang Long”; ការបោះពុម្ពផ្សាយសៀវភៅរូបភាពក្រោមចំណងជើងថា "វប្បធម៌ប្រពៃណី Thang Long និងភស្ដុតាងបុរាណវិទ្យា" និងការបញ្ចាំងភាពយន្ត  “១០១០ឆ្នាំ នៃទិវាបង្កើតរាជធានី Thang Long - ហាណូយ”។ ក្នុងឱកាសនេះ នៅទីក្រុងហាណូយក៏បានប្រព្រឹត្តទៅសិក្ខាសាលា និងការ​អប់រំអំពីប្រពៃណីផងដែរ៕

បកប្រែដោយ Huyen Trang