លោក Vuong Duc Hoang Quan ប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញបានអបអរសាទរប្រជាជនប៊ុលហ្គារីក្នុងឱកាសបុណ្យវប្បធម៌និងអក្សរស្លាវី។ លោកសង្កត់ធ្ងន់ថា ការបង្កើតអក្សរស្លាវីបានជម្រុញការអភិវឌ្ឍវប្បធម៌ក្នុងសហគមន៍អ៊ឺរ៉ុបខាងកើត រួមចំណែកក្នុងការអភិវឌ្ឍអរិយធម៌អឺរ៉ុប រួមមានរុស្ស៊ី ប៊ុលហ្គារី ឆែក ស្លូវ៉ាគី ប៉ូឡូញ អ៊ុយក្រែន បេឡារុស្ស។ល។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិធី (រូបថត៖ vnanet.vn)

 

យោងតាមលោក Vuong Duc Hoang Quan បានឲ្យដឹងថា ជាច្រើនឆ្នាំកន្លងមកតាមរយៈសកម្មភាពវប្បធម៌ សិល្បៈ ការផ្លាស់ប្តូរម្ហូបអាហារ ការរំលឹកទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃបង្កើតទំនាក់ទំនងការទូតជាដើម រដ្ឋាភិបាលនិងប្រជាជនវៀតណាម-ប៊ុលហ្គារី បានជម្រុញថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពនិងយូរអង្វែងរវាងប្រទេសទាំងពីរ។

លោកស្រី Marinela Pektova ឯកអគ្គរដ្ឋទូតប៊ុលហ្គារីប្រចាំនៅវៀតណាមបានថ្លែងអំណរគុណចំពោះសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ “បានរៀបចំពិធីបុណ្យវប្បធម៌ និងអក្សរស្លាវីដែលជាបុណ្យមួយក្នុងចំណោមបុណ្យធំៗរបស់ប្រទេសប៊ុលហ្គារី។ ពិធីបុណ្យនេះបានបង្ហាញមនោសញ្ចេតនាល្អដែលប្រជាជនទីក្រុងហូជីមិញ និងប្រជាជនវៀតណាមបាននិងកំពុងផ្ដល់ដល់សហគមន៍ប៊ុលហ្គារីដែលកំពុងរស់នៅនៅប្រទេសវៀតណាមនិយាយដោយឡែក និងប្រជាជនប៊ុលហ្គារីនិយាយរួម”។

បន្ទាប់ពីពិធីបុណ្យ លោក Vuong Duc Hoang Quan និងលោកស្រី Marinela Pektova បានអញ្ជើញជាអធិបតីក្នុងកិច្ចពិភាក្សា “ការអភិវឌ្ឍ-ប៊ុលហ្គារីក្នុងសម័យថ្មី” ស្ដីពីវិធានការបង្កើនបន្ថែមទៀតនូវគុណភាព និងប្រសិទ្ធភាពនៃការផ្ដល់អាហារូបករណ៍របស់រដ្ឋាភិបាលប៊ុលហ្គារីសម្រាប់ប្រទេសវៀតណាម៕

បកប្រែដោយ Thanh Cong