leftcenterrightdel
ពិធីកាត់ខ្សែបូរបើកសម្ពោធផ្ទះតាំងបង្ហាញវត្ថុអនុស្សាវរីយ៍ និងជាទីសក្ការៈបូជានៅមណ្ឌលកេរ្តិ៍ដំណែល Kim Lien (រូបថត៖ tuoitre.vn)

គម្រោងនេះត្រូវបានចាប់ផ្តើមធ្វើឡើងពីខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ ហើយបញ្ចប់នៅខែឧសភា ឆ្នាំ២០២០ ក្នុងឱកាសរំលឹកខួបលើកទី១៣០ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ។ គប្រោងនេះមានសារៈសំខាន់ខាងនយោបាយ ប្រវត្តិសាស្រ្ត និងមនុស្សសាស្ត្រដ៏ជ្រាលជ្រៅ ដែលបង្ហាញពីក្រមសីលធម៌ “ផឹកទឹកនឹងប្រភព” របស់ប្រជាជាតិវៀតណាម ព្រមទាំងបង្ហាញនូវការគោរព និងមនោសញ្ចេតនារបស់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនទីក្រុងហូជីមិញ ចំពោះលោកប្រធានហូជីមិញជាទីគោរពស្រឡាញ់៕

បកប្រែដោយ Huyen Trang