បន្ទាប់ពីជំងឺ Covid-19 ត្រូវបានគ្រប់គ្រងលើទូទាំងពិភពលោក វៀតណាមនឹងជំរុញការផ្សព្វផ្សាយទេសចរណ៍មិនគ្រាន់តែនៅប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះទេ ថែមទាំងនៅលើប្រទេសផ្សេងៗទៀតផង។

leftcenterrightdel
លោក Nguyen Trung Khanh ជួបជាមួយលោក Lee Chang Kun (រូបថត៖ baovanhoa.vn)

លោក Nguyen Trung Khanh មានបំណងបន្តជម្រុញកិច្ចសហប្រតិបត្តិការជាមួយការិយាល័យជម្រុញទេសចរណ៍វៀតណាមប្រចាំនៅប្រទេសកូរ៉េខាងត្បូង ដើម្បីជួយគ្នាទៅវិញទៅមកក្នុងការជំរុញការផ្សព្វផ្សាយទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរកូរ៉េខាងត្បូងមកកម្សាន្តវៀតណាមបានកាន់តែច្រើននៅពេលខាងមុខនេះ។

លោក Lee Chang Kun រំពឹងថា អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបន្តសហការ និងផ្ដល់ព័ត៌មានដោយទាន់ពេលវេលា ដើម្បីជួយភ្ញៀវទេសចរកូរ៉េខាងត្បូងអាចមានការជ្រើសរើសសមហេតុផលសំរាប់ដំណើរមកកម្សាន្តរបស់ខ្លួន៕

បកប្រែដោយ Thuy Anh