leftcenterrightdel
អ្នកទេសចរអន្តរជាតិទស្សនាផ្សាររាត្រី Phu Quoc (រូបថត៖ vnanet.vn)

 

ដើម្បីឱ្យកោះ Phu Quoc បន្តជាគោលដៅដោយសុវត្ថិភាពសម្រាប់អ្នកទេសចរជាតិនិងអន្តរជាតិនោះ ក្រៅពីអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវផែនការបង្ការនិងទប់ទល់នឹងជំងឺរាតត្បាត COVID-19 ស្រុកកោះ Phu Quoc ក៏បានបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅលើកោះនិងអ្នកទេសចរ ជាពិសេសនៅតាមកំពង់ផែចេញចូលកោះ Phu Quoc និងអាកសយានដ្ឋានអន្តរជាតិ រួមទាំងគោលដៅទេសចរណ៍អំពីវិធានការបង្ការនិងទប់ទល់នឹងការីករាលដាលនៃជំងឺ Covid-19 ទៅ​កាន់សហគមន៍។

ទន្ទឹមនឹងនោះ វិស័យទេសចរណ៍នៃស្រុកកោះ Phu Quoc ក៏បានខិតខំប្រឹងប្រែងជំរុញវិស័យទេសចរណ៍ ជាពិសេសគឺការត្រៀមរៀបចំផែនការល្អបំផុតដើម្បីទាក់ទាញអ្នកទេសចរនៅពេលដែលជំងឺរាតត្បាត Covid-19 បន្ធូរបន្ថយផងដែរ៕

បកប្រែដោយ Pham Diep