ទីក្រុងហាណូយ ទីក្រុង Hoi An និងទីក្រុងហូជីមិញស្ថិតក្នុងចំណោមតំបន់គោលដៅទេសចរណ៍ដែលធូរថ្លៃជាងគេនៅលើពិភពលោក
កប.អនឡាញ - នាពេលថ្មីៗនេះ ទីក្រុងទេសចរណ៍ដ៏ល្បីឈ្មោះចំនួន ៣ របស់វៀតណាម គឺទីក្រុងហាណូយទីក្រុង Hoi An និងទីក្រុងហូជីមិញ បានស្ថិតក្នុងបញ្ជីតំបន់គោលដៅទេសចរណ៍ដែលមានតម្លៃសេវាកម្មធូរថ្លៃជាងគេនៅលើពិភពលោក។
លទ្ធផលនេះត្រូវបានប្រកាសដោយ Price of Travel ដែលជាមូលដ្ឋានទិន្នន័យធំបំផុតនៅលើពិភពលោកស្តីពីការចំណាយទេសចរណ៍។ យោងតាមនោះ បណ្តាទីក្រុងដែលមានតម្លៃថ្លៃជាងគេនៅលើពិភពលោកគឺទីក្រុងញូវយ៉ក (អាមេរិក) ទីក្រុងវ៉េនីស (អុីតាលី) និងទីក្រុងហ្ស៊ុរីញ (ស្វ៊ីស)។ ភ្ញៀវទេសចរត្រូវការប្រាក់យ៉ាងហោចណាស់ ១២០ ដុល្លារអាមេរិកសម្រាប់ការធ្វើដំណើរទេសចរណ៍ក្នុង ១ ថ្ងៃនៅទីក្រុងទាំងនេះ៕
បកប្រែដោយ Huyen Trang