leftcenterrightdel
វេទិកា ATF 2019 នឹងរៀបចំធ្វើឡើងនៅសណ្ឋាគារ FLC ក្រុង Ha Long

វេទិកា ATF 2019 រួមមានសកម្មភាពសំខាន់ៗដូចជា៖ កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន; កិច្ចប្រជុំស្ថាប័នទេសចរណ៍នៃបណ្ដាប្រទេសអាស៊ាន; កិច្ចប្រជុំរវាងរដ្ឋមន្រ្តីទេសចរណ៍អាស៊ានជាមួយបណ្តាប្រទេសដៃគូ; សិក្ខាសាលាស្តីពីទេសចរណ៍អាស៊ាន; ផ្សារណាត់ទេសចរណ៍ TRAVEX; និងជំនួបសំណេះសំណាល។ល។ កិច្ចប្រជុំសំខាន់ៗនឹងរៀបចំធ្វើឡើងនៅសណ្ឋាគារ FLC ក្រុង Ha Long។ ក្នុងឋានៈជាប្រទេសម្ចាស់ផ្ទះ វៀតណាមកំពុងបញ្ចប់ការងារត្រៀមរៀបចំ និងត្រៀមជាស្រេចសម្រាប់ការទទួលប្រតិភូអន្តរជាតិ៕

បកប្រែដោយ Thuy Anh