តាមរយៈសកម្មភាពទាំងនេះ អ្នកវ័យក្មេងនឹងបានទទួលសំបុត្រ Fanzone (កន្លែងជិតឆាក) របស់មហោស្រពតន្ត្រី នារាត្រី ថ្ងៃទី៦ ខែមករា។ ទន្ទឹមនឹងនោះ អតិថិជនអាចបានទទួលសំបុត្រ Fanzone នៅពេលមកដេប៉ូរបស់ Viettel នៅទីក្រុងហាណូយ (ក្នុងបញ្ជី) និងធ្វើការផ្លាស់ប្តូរណាមួយ (ឥតគិតថ្លៃ ឬ គិតថ្លៃសេវា) ពីថ្ងៃទី ០២ ខែមករា ដល់ថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១៨។

leftcenterrightdel
 ព្រឹត្តិការណ៍នៅសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ

នៅមហោស្រពតន្ត្រី នាថ្ងៃទី០៦ មករា នៅរដ្ឋធានីហាណូយនឹងមានសកម្មភាពជាក់ស្ដែងអំពីបច្ចេកវិទ្យាពីម៉ោង៩ ដល់ម៉ោង១៨។ នាម៉ោង១៩ និង៣០នាទី នឹងបើកមហោស្រពតន្ត្រីរួមផ្សំបច្ចេកវិទ្យាខ្ពស់ “តភ្ជាប់អារម្មណ៍នៃមនុស្សរាប់លាននាក់”។

មហោស្រពតន្ត្រី “Viettel - តភ្ជាប់អារម្មណ៍នៃមនុស្សរាប់លាននាក់” គឺជាព្រឹត្តការណ៍បូកសរុបបណ្ដាកម្មវិធីរបស់ Viettel ឆ្ពោះទៅយុវវ័យនៅឆ្នាំកន្លងទៅ។ ដើម្បីមានព័ត៌មានថែមទៀតអំពីព្រឹត្តិការណ៍នេះ អតិថិជនអាចចូលគេហ៍ទំព័រ http://vietteltelecom.vn/; Fanpage https://www.facebook.com/Vietteltelecom/ ឬទាក់ទងតាមលេខទូរស័ព្ទ 18008098 (ដោយឥតគិតថ្លៃ)៕

បកប្រែដោយ Thuy Anh