សហរដ្ឋអាមេរិកបន្តបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសស៊ីរី
ប្រធានាធិបតីអាមេរិក លោក Donald Trump បានជួបប្រជុំនៅសេតវិមាននៅថ្ងៃត្រង់ថ្ងៃទី ១០ ខែវិច្ឆិកា (ម៉ោងនៅសហរដ្ឋអាមេរិក) ជាមួយប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa។ នេះជាលើកដំបូងហើយ ចាប់តាំងពីប្រទេសស៊ីរីទទួលបានឯករាជ្យ ដែលប្រមុខរដ្ឋនៃប្រទេសនេះ បានបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។
បន្ទាប់ពីជំនួប ប្រធានាធិបតី លោក Donald Trump បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីជួយប្រទេសស៊ីរីឲ្យទទួលបានជោគជ័យ ពីព្រោះស៊ីរីជាផ្នែកមួយនៃមជ្ឈិមបូព៌ា។
    |
 |
|
ប្រធានាធិបតីអាមេរិក លោក Donald Trump ជួបជាមួយប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa នៅសេតវិមាន (រូបថត៖ ក្រសួងការបរទេសអាមេរិក) |
នាថ្ងៃដដែល ក្រសួងការបរទេសស៊ីរីបានឲ្យដឹងថា សហរដ្ឋអាមេរិកបានបញ្ជាក់ពីការគាំទ្រចំពោះកិច្ចព្រមព្រៀងសន្តិសុខរវាងអ៊ីស្រាអែល និងស៊ីរី។ លើសពីនេះ ប្រទេសស៊ីរីក៏បានយល់ព្រម ដាក់បញ្ចូលកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយជនជាតិ Kurd ទៅក្នុងជួរកងទ័ពស៊ីរី។ កាយវិការនេះ គឺជាផ្នែកមួយនៃដំណើរការបង្រួបបង្រួមស្ថាប័ន និងពង្រឹងសន្តិសុខជាតិ។
ក្រសួងរតនាគារសហរដ្ឋអាមេរិកក៏បានប្រកាសក្រឹត្យថ្មីមួយ ដែលមានសុពលភាពរយៈពេល ១៨០ ថ្ងៃ ដោយជំនួសឲ្យបទដាក់ទណ្ឌកម្មដ៏ទូលំទូលាយលើប្រទេសស៊ីរី ដើម្បីអនុវត្តន៍ការសន្យារបស់ខ្លួនក្នុងការបន្តបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសស៊ីរី៕
តាម vovworld.vn