លោក Wi Sung Lac បានឲ្យដឹងថា លោកប្រធានាធិបតី Lee Jae Myung នឹងមានជំនួនកំពូលជាមួយលោកប្រធានាធិបតី Trump នៅថ្ងៃទី ២៩ ខែតុលា។ កិច្ចពិភាក្សានាពេលខាងមុខរវាងថ្នាក់ដឹកនាំទាំងពីរគឺមានអត្ថន័យសំខាន់នៅក្នុងបរិបទដែលទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនកំពុងចរចាដើម្បីបង្រួមគម្លាត ពាក់ព័ន្ធនឹងកញ្ចប់វិនិយោគចំនួន ៣៥០ ពាន់លានដុល្លារដែលកូរ៉េខាងត្បូងបានសន្យាកាលពីមុន ដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយសហរដ្ឋអាមេរិក តាមនោះ ជួយកាត់បន្ថយពន្ធនាំចូលលើទំនិញកូរ៉េខាងត្បូងចូលទីផ្សារអាមេរិកពីកម្រិត ២៥% មកត្រឹម ១៥%។

leftcenterrightdel
កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ប្រព្រឹត្តទៅនៅទីក្រុង Gyeongju ខេត្ត Gyeongsang ខាងជើង ប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា (រូបថត៖ REUTERS/Kim Hong-Ji)

ក្នុងពេលនោះ នៅក្នុងកិច្ចពិភាក្សាដោយផ្ទាល់លើកដំបូងរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងប្រធានរដ្ឋចិន លោក Xi Jinping ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១ ខែវិច្ឆិកា ភាគីទាំងពីរនឹងពិភាក្សាអំពីវិធីសាស្ត្រជំរុញលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងបញ្ហាសន្តិសុខក្នុងតំបន់ រួមទាំងស្ថានភាពនៅឧបទ្វីបកូរ៉េផងដែរ។

យោងតាមសេចក្តីប្រកាសពីសេតវិមាននៅថ្ងៃទី ២៣ ខែតុលា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងជួបជាមួយប្រធានរដ្ឋចិន លោក Xi Jinping នៅថ្ងៃទី ៣០ ខែតុលា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់លោកនៅទ្វីបអាស៊ី៕

តាម vovworld.vn