ចិនចាត់វិធានការជាបន្តបន្ទាប់ដើម្បីឆ្លើយតបនឹងការដំឡើងពន្ធរបស់អាមេរិក
នាថ្ងៃទី ៤ ខែកុម្ភៈ ប្រទេសចិនបានប្រកាសវិធានការសងសឹកជាបន្តបន្ទាប់ រួមទាំងការដំឡើងពន្ធលើទំនិញនាំចូលមួយចំនួន បន្ថែមក្រុមហ៊ុនអាមេរិកចំនួនពីរទៅក្នុងបញ្ជីអង្គភាពដែលមិនគួរឱ្យទុកចិត្ត និងត្រួតពិនិត្យការនាំចេញលោហៈធាតុកម្រមួយចំនួន និងការស៊ើបអង្កេតប្រឆាំងនឹងការផ្តាច់មុខរបស់ Google ផងដែរ។