លោកស្រី Karoline Leavitt អ្នកនាំពាក្យសេតវិមានបានឲ្យដឹងថា ផែនការដាក់ពន្ធលើប្រទេសកាណាដា ម៉ិកស៊ិក និងចិន ត្រូវបានអនុវត្តតាមផែនការ ដូចដែលបានលោកប្រធានាធិបតី Donald Trump ប្រកាសពីមុននេះ។

leftcenterrightdel
លោកប្រធានាធិបតី Donald Trump (រូបថត៖ vnanet.vn)

លោក Trump បានគំរាមយកពន្ធដើម្បីជំរុញឱ្យប្រទេសនានាសហការគ្នាក្នុងការទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ទៅកាន់សហរដ្ឋអាមេរិក ក៏ដូចជាការដឹកជញ្ជូនថ្នាំញៀន fentanyl ចូលទៅក្នុងសហរដ្ឋអាមេរិក។ លោក Trump ក៏បានសន្យាថា នឹងប្រើប្រាស់ពន្ធគយដើម្បីបង្កើនផលិតកម្មក្នុងស្រុក និងបង្កើនប្រាក់ចំណូលសម្រាប់រដ្ឋាភិបាលសហព័ន្ធ។ ទោះជាយ៉ាងណាក៏ដោយ ការដាក់ពន្ធនាំចូលលើប្រទេសទាំងនេះអាចបង្កើនតម្លៃសម្រាប់អ្នកប្រើប្រាស់អាមេរិក និងរំខានដល់ឧស្សាហកម្មមួយចំនួន រួមទាំងថាមពល យានយន្ត ឈើ និងកសិកម្ម។

ទាំងប្រទេសកាណាដានិងម៉ិកស៊ិកបានប្រកាសថា ពួកគេត្រៀមខ្លួនដើម្បីដាក់ពន្ធសងសឹកប្រសិនបើចាំបាច់ ដែលអាចបង្កឱ្យមានជម្លោះពាណិជ្ជកម្មកាន់តែទូលំទូលាយដែលអ្នកសេដ្ឋកិច្ចនិយាយថាអាចប៉ះពាល់ដល់កំណើន និងធ្វើឱ្យអតិផរណាកើនឡើង៕

តាម vovworld.vn