ចូលរួម MSC ២០២៥ មានលោក Frank-Walter Steinmeier ប្រធានាធិបតីសហព័ន្ធអាល្លឺម៉ង់  លោក JD Vance អនុប្រធានាធិបតីអាមេរិក លោក Vododymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប (EC) និងមេដឹកនាំពិភពលោកប្រហែល ៦០ ផ្សេងទៀត ។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទសន្តិសុខទីក្រុង Munich (រូបថត៖ MSC)

បន្ទាប់ពីពិធីបើកដែលដឹកនាំដោយលោក Christoph Heusgen តំណាងអចិន្ត្រៃយ៍នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំអង្គការសហប្រជាជាតិ ពីឆ្នាំ ២០១៧-២០២១ បណ្តាមេដឹកនាំ និងអ្នកបង្កើតគោលនយោបាយ បានពិភាក្សាអំពីបញ្ហាប្រឈមផ្នែកសន្តិសុខជុំវិញពិភពលោកដូចជា៖ អភិបាលកិច្ចសកល ភាពធន់នឹងប្រជាធិបតេយ្យ សន្តិសុខអាកាសធាតុ...។ សំណួរអំពីដំណើរការឆ្ពោះទៅរកសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនគឺជាប្រធានបទដ៏សំខាន់បំផុតមួយនៅក្នុងសន្និសីទលើកនេះ។

នៅខាងក្រៅសន្និសិទនេះ នាថ្ងៃទី ១៤ ខែកុម្ភៈ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានជួបជាមួយលោក JD Vance អនុប្រធានាធិបតីសហរដ្ឋអាមេរិក។ ប្រធានាធិបតីអ៊ុយក្រែនបានប្រកាសថា ប្រទេសនេះត្រៀមខ្លួនជាស្រេចដើម្បីឈានទៅរក "សន្តិភាពពិតប្រាកដ និងត្រូវបានធានា"។ ប្រធានាធិបតី Zelensky បានសង្កត់ធ្ងន់ថា អ៊ុយក្រែនកោតសរសើរចំពោះការសន្យារបស់លោកប្រធានាធិបតី Donald Trump ដោយជឿជាក់ថា មេដឹកនាំអាមេរិកអាចជួយបញ្ឈប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន និងធានាសន្តិសុខសម្រាប់ទីក្រុងគៀវ៕

តាម vovworld.vn