leftcenterrightdel
ទិដ្ឋភាពនៃការដង្ហែក្បួនអំពាវនាវឱ្យបញ្ចប់អំពើហិង្សា និងវិសមភាពយេនឌ័រនៅក្នុងរដ្ឋធានីនៃប្រទេសម៉ិកស៊ិក ក្នុងទិវាសិទ្ធិនារីអន្តរជាតិ (៨ មីនា ឆ្នាំ ២០២៥) (រូបថត៖ Phi Hung/TTXVN)

នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ស្ត្រីរាប់រយនាក់មកពីអង្គការនានាបានប្រមូលផ្តុំគ្នានៅក្នុងស្រុក Kadikoy ក្នុងតំបន់អាស៊ីនៃទីក្រុង ដើម្បីប្រឆាំងចំពោះគោលនយោបាយ "ឆ្នាំនៃគ្រួសារ ២០២៥" ដោយប្រធានាធិបតីទួរគី Tayip Erdogan ចេញផ្សាយ ដោយលើកហេតុផលថា នេះគឺជាការបង្ខាំងតួនាទីរបស់ស្ត្រីនៅក្នុងក្របខ័ណ្ឌនៃអាពាហ៍ពិពាហ៍។ គួរកត់សម្គាល់ថានៅឆ្នាំ ២០២១ ទួរគី បានដកខ្លួនចេញពីអនុសញ្ញាអ៊ីស្តង់ប៊ុល ដែលជាសន្ធិសញ្ញាអឺរ៉ុបការពារស្ត្រីពីអំពើហិង្សាក្នុងគ្រួសារ។

នៅប្រទេសប៉ូឡូញ សកម្មជនបានបើកមជ្ឈមណ្ឌលមួយទល់មុខអគារសភាក្នុងរដ្ឋធានីវ៉ារស្សាវ៉ា ជាទីតាំងដែលស្ត្រីអាចរំលូតកូនតាមវេជ្ជសាស្ត្រ។ ចំណាត់ការនេះត្រូវបានគេមើលឃើញថាជាការប្រឈមមានលក្ខណៈនិមិត្តរូបចំពោះអាជ្ញាធរនៅក្នុងប្រទេសរ៉ូម៉ាំងកាតូលិក ដែលមានច្បាប់រំលូតកូនតឹងរ៉ឹងបំផុតមួយចំនួននៅអឺរ៉ុប។

ពីក្រុងអាថែន (ក្រិក) ទៅម៉ាឌ្រីដ (អេស្ប៉ាញ) ប៉ារីស (បារាំង) មុយនិច (អាឡឺម៉ង់) ហ្ស៊ូរិច (ស្វីស) និងបែលក្រាដ (ស៊ែប៊ី) ស្ត្រីបានដើរតាមដងផ្លូវដើម្បីទាមទារឱ្យបញ្ចប់ស្ថានភាពត្រូវបានចាត់ទុកថាជាពលរដ្ឋលំដាប់ទីពីរនៅក្នុងសង្គម នយោបាយ គ្រួសារ និងការងារ។ នៅទីក្រុងប៊ែកឡាំង ប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើង ដើម្បីសម្រេចបានសមភាពយេនឌ័រ ខណៈពេលដែលព្រមានអំពីនិន្នាការនៃវឌ្ឍនភាពបញ្ច្រាស។

នៅអាមេរិកខាងត្បូង ការតវ៉ាផ្ដោតលើគ្រោះធ្វើអត្តឃាតលើស្ត្រី។ ស្ត្រីរាប់រយនាក់បានដើរដង្ហែតាមដងផ្លូវក្នុងទីក្រុង Quito ប្រទេសអេក្វាឌ័រ ដោយកាន់សញ្ញាប្រឆាំងនឹងអំពើហិង្សា និង "ប្រព័ន្ធអយ្យកោ"។ ទន្ទឹមនឹងនេះដែរ ក្រុមបាតុកររាប់ពាន់នាក់ក្នុងប្រទេសបូលីវីបានអំពាវនាវរកយុត្តិធម៌សម្រាប់ជនរងគ្រោះដោយអំពើឃាតកម្ម ដោយសារតែតិចជាងពាក់កណ្តាលនៃករណីត្រូវបានកាត់ទោសប៉ុណ្ណោះ៕

តាម vovworld.vn