នៅក្នុងរបាយការណ៍សេដ្ឋកិច្ចជាប្រចាំរបស់ប្រទេសទាំង ២០ នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូដែលទើបបានចេញផ្សាយនាពេលថ្មីៗនេះ EC បានព្យាករណ៍ថា ល្បឿនកំណើន GDP របស់ប្លុកនេះ អាចកើនឡើង ១.១% នៅឆ្នាំនេះ និង ១.៦% នៅឆ្នាំបន្ទាប់។
សន្ទស្សន៍ថ្មីគឺខ្ពស់ជាងការព្យាករណ៍ដែលបានធ្វើឡើងកាលពីខែកុម្ភៈ។ ឧត្តមស្នងការទទួលបន្ទុកសេដ្ឋកិច្ចរបស់ EC លោក Paolo Gentiloni បានឲ្យដឹងថា នៅឆ្នាំ ២០២៤ កំណើនរបស់ EU ត្រូវបានគេរំពឹងថានឹងកើនឡើង អតិផរណាស្ថិតនៅកម្រិតមធ្យម ចំនួនការងារនឹងកើនឡើង រួមជាមួយនឹងការដំឡើងប្រាក់បៀវវត្តន៍ដែលនឹងបង្កើនប្រាក់ចំណូលពិតប្រាកដសម្រាប់ប្រជាជន ជួយធ្វើឱ្យការប្រើប្រាស់ឯកជនស្ដារឡើងវិញ។ អតិផរណាបន្តថយចុះដោយសារតម្លៃថាមពលក៏ថយចុះដែរ។ អតិផរណានៅក្នុងតំបន់ចាយប្រាក់ អឺរ៉ូបានធ្លាក់ចុះមកកម្រិត ៨% នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ នេះនៅតែជាកម្រិតខ្ពស់។ ប្រការនេះបានធ្វើឱ្យទីភ្នាក់ងារហិរញ្ញវត្ថុអឺរ៉ុបត្រូវបន្តចាត់វិធានការរូបិយវត្ថុដ៏សមស្រប៕
តាម vovworld.vn
Type the code from the image